សួស វីហ្សា កាន់តែអន្ទះសារចង់ឃើញមុខកូន

ភ្នំពេញ៖បន្ទាប់ពីរៀបការជាមួយស្វាមីតារាសម្តែងរូបសង្ហាលោក ថមមី មានរយៈពេលជាច្រើនខែកន្លងមកនោះពេលនេះតារាចម្រៀងស្រីអ្នកនាង សួស វីហ្សា បានទទួលចំណងដៃអាពាហ៍ពាហ៍កូនម្នាក់ដែលបច្ចុប្បន្នកំពុងពពោះក្នុងផ្ទៃ។ខណៈដែលនាងនិងស្វាមីបាននឹងអន្ទះសារចង់ឃើញមុខកូនផងនោះ។

ជាក់ស្តែងអ្នកនាង សួស វីសា លើកឡើងអំឡុងពេលពិនិត្យផ្ទៃពោះដូច្នេះថាថាថ្ងៃនេះប៉ាម៉ាក់ ចេននី បានមកមន្ទីពេទ្យតាំងពីម៉ោង៧ព្រឹកមកជួបគ្រូពេទ្យតាមការណាត់ ដើម្បីតាមដានសុខភាពម្តាយនឹងកូនលទ្ធផលឃើញថា ទាំងម្តាយនឹងកូនមានសុខភាពល្អណាស់ ហើយថ្ងៃនេះអូន ចេននីនៅក្នុងផ្ទៃរបស់ម៉ាក់ៗមានអាយុ២៥ សប្តាហ៍៥ថ្ងៃហើយ។

តារាស្រីអ្នកនាង សួស វីសា និយាយទៀតថាអ៊ុពូមីង ចេននី មានទំងន់ ៩៩៩ក្រាម ហើយគេមានកំលាំងណាស់ធាក់ម៉ាក់ៗកាន់តែខ្លាំងៗរាល់ថ្ងៃសំខាន់ ចេននី ចេះលើកទឹកចិត្តប៉ាម៉ាក់ណាស់ ព្រោះអេកូរម្តងឃើញមុខដូចប៉ា ដល់ពេលអេកូរម្តងទៀតឃើញមុខដូចម៉ាក់ប្រហែលអូន ចេននី មិនចង់អោយប៉ាម៉ាក់ច្រណែនគ្នាហើយមើលទៅ។

តារាចម្រៀង សួស វីសា បានបន្ថែមទៀតថាអញ្ចឹងចាំអ៊ុតមើលពេលអេកូរខែក្រោយទៀតតើ ចេននី នឹងប្តូរទំរង់មុខយ៉ាងមិចទៀត?កូនមុខដូចអ្នកណាមិនសំខាន់ទេ សំខាន់សុំអោយតែកូនសុខភាពល្អ តែអ្វីដែលសំខាន់នោះគឺគីឡូម៉ែឡើងដូចគេសប់អញ្ចឹង ស្រឺតៗតែម្តង។សូមរម្លឹកថាតារាចម្រៀងអ្នកនាង សួស វីសា និងលោក ថមមី បានរៀបមង្គលការជាមួយគ្នាកាលពីអំឡុងចុងឆ្នាំ២០១៩ស្របពេលដែលមង្គមរបស់ពួកគេមានអ្នកសិល្បៈចូលរួមអបពរច្រើនផងនោះ៕