Galaxy Navatra ប្រកាសចាយទុនជាង៣លានដុល្លារសង់អគាបណ្ដុះបណ្ដាលធនធានមនុស្ស ប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈ

ភ្នំពេញ៖ ផលិតកម្ម«Galaxy Navatra» ថ្មីៗនេះបានប្រកាសចាយទុននូវទឹកប្រាក់ជាង៣លានដុល្លារដើម្បីសាងសង់អគារផ្ទាល់ខ្លួនបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមក្នុងការចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈលើបណ្ដាញអ៊ីនធឺណិត។

ផ្អែកតាមផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម«Galaxy Navatra»បានប្រកាសឲ្យដឹងថា Galaxy Navatra បានចំណាយទឹកប្រាក់ជាង៣លានដុល្លារសង់អគារផលិតកម្មផ្ទាល់ខ្លួនដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមចូលរួមប្រកួតប្រជែងទីផ្សារអន្តរជាតិក្នុងវិស័យសិល្បៈលើបណ្ដាញអ៊ីនធឺណិត។

តាមការកត់សម្គាល់គិតមកទល់ពេលនេះផលិតកម្ម Galaxy Navatra បានវិឌ្ឍន៍ខ្លួនយ៉ាងឆាប់រហ័យដោយក្នុងនោះបានឆក់យកបេះអ្នកគាំទ្រជាច្រើនតាមរយៈបទចម្រៀងថ្មីរបស់តារាស្រីកញ្ញា តន់ ច័ន្ទសីម៉ា ។មិនតែប៉ុណ្ណោះពេលនេះបានតារាប្រុសចំណូលថ្មីអតីតនាំមុខរបស់ផលិតកម្មថោនគឺលោក ខេម ចូលច្រៀងក្នុងផលិតកម្មខ្លួនផងដែរ។

យ៉ាងណាមិញនៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០នេះគេហទំព័រThe Plus news មិនអាចទាក់ទងសុំការបកស្រាយបន្ថែមពីខាងភាគីផលិតកម្ម Galaxy Navatra បាននៅឡើយទេចំពោះការសាងសងអាគារផ្ទាល់ខ្លួនដែលមានតម្លៃរហូតដល់ជាង៣ម៉ឺនដុល្លារនេះ៕