អ្នកបង្កើតស៊ុបពើហេរូរបស់ Marvel Comics បានទទួលមរណភាព

អ្នកបង្កើតស៊ុបពើហេរូរបស់ Marvel Comics គឺលោក Stan Lee ដែលបានស្លាប់នៅអាយុ 95 ឆ្នាំ។ លោកបានបង្កើតរឿង Fantastic Four for Marvel Comics ក្នុងឆ្នាំ 1961 និងបានបង្កើត Spider-Man និង The Incredible Hulk ។

យ៉ាងណាមិញ តារាសម្តែង Chris Evans ដែលត្រូវបានគេស្គាល់ច្រើនបំផុតសម្រាប់ការលេងរឿង Captain America របស់ Marvel បានសរសេរថា “នឹងមិនមាន Stan Lee ទៀតទេ” ។ តារាសម្តែង X-Men Hugh Jackman បាននិយាយថា “យើងបានបាត់បង់ទេពកោសល្យនៃការច្នៃប្រឌិត” ។