ភាសា​ស្នេហា​ផ្អែម​ដូច​ស្ករ​របស់​ ទេព បូព្រឹក្ស ក្រោយ​ទទួល​បាន​រថយន្ត​ Rolls Royce

ភ្នំពេញ៖ អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​រស្មី​ហង្សមាស​ កញ្ញា ទេព ពូព្រឹក្ស មុន​នេះ​បាន​សម្ដែង​អារម្មណ៍​ភ្ញាក់ផ្អើល​និង​រំភើប​ខ្លាំង​ បន្ទាប់​ពី​ទទួល​បាន​កាដូរ​ពី​ម្ចាស់​បេះដូង​ នូវ​រថយន្ត​ស៊េរី​ទំនើប​មាន​តម្លៃ​ខ្ទង់​រាប់​សែន​ដុល្លារ​សម្រាប់​ថ្ងៃ​ពិសេស​ពី​គូ​ស្នេហ៍​ លោក G-Devith។

តាម​រយៈ​ខ្លឹម​សារ​លើ​ដ៏​ផ្អែមល្ហែម​របស់​កញ្ញា ទេព បូព្រឹក្ស រៀបរាប់​ថា​អរគុណ​បង អរគុណ​គ្រប់យ៉ាង​អរគុណ​ដែល​ផ្តល់​ការ​ស្រឡាញ់​ និង​យក​ចិត្ត​ទុក​ដាក់។​ ភាព​ស្មោះត្រង់ ភាព​កក់ក្តៅ ផ្តល់​តម្លៃ អរគុណ​ពេល​វេលា​ដែល​ផ្តល់​បុរស​ដ៏​គួរ​ឲ្យ​ស្អប់​ម្នាក់​ចូល​មក​ជីវិត​ខ្ញុំ G-Devith ព្រោះ​បង​ធ្វើ​តាម​ចិត្ត​អូន​ពេក ស្អប់​ណាស់ …! អរគុណ​បង​សំឡាញ់​។

ចំណែក​លោក G-Devith វិញ​បាន​លើក​ឡើង​ដែរ​ថា​ Surprise new toy ROLLS ROYCE GHOST for my girl សម្រាប់ ៤ឆ្នាំ anniversary។ ផ្លូវ​ដើរ​មក​វែង​ឆ្ងាយ​ឧបសគ្គ​ក៏​ច្រើន​រាប់​មិន​អស់ ការ​លំបាក តស៊ូ រហូត​មក​ដល់​ពេល​នេះ ហើយ​បង​ក៏​គិត​ថា​កាដូរ​នេះ​ក៏​ជា​រស់​ជាតិ​ជីវិត​ថ្មី​ដែល​យើង​សាង​ឡើង​ពី​ដៃ​ទទេ​ក៏​អាច​ចាត់​ទុក​ជា​ការ​ចងចាំ​ដ៏​ពិសេស​ពិសាល​មួយ​នៅ​ក្នុង​ចំណែក​ជីវិត​មួយ​នេះ​ពួក​យើង​នឹង​ដើរ​ទៅ​មុខ​ជា​មួយ​គ្នា​រួម​សុខ​រួមទុក្ខ​រហូត​ដល់​ថ្ងៃ​ចុងក្រោយ​នៃ​ជីវិត​គូរ​មួយ​នេះ​។

លោក G-Devith បាន​បន្ថែម​ថា​បង​ស្រឡាញ់​អូន ទេព្យ បូព្រឹក្ស ហើយ​ជា​ចុងក្រោយ ក៏​សូម​អរគុណ​ដល់​បង​ប្អូន​ល្អ​ទាំងអស់​គ្នា​ក៏​ដូច​ជា​អរគុណ ហ្វេន សម្រាប់​ការ​លើក​ទឹក​ចិត្ត និង ជំរុញ​អោយ​ពួក​យើង​ឆ្ពោះ​ទៅ​មុខ ។ សូម​ចង​ចាំ​ថា ជឿជាក់​លើ​ខ្លួន​ឯង ក្រោយ​ឈរ​ជម្នះ​នឹង​ឧបសគ្គ​ជីវិត ដែល​ជា​កម្មផល​នៃ​ធម្មជាតិ ភាព​អំនត់​នឹង​នាំ​អ្នក​ទៅ​កាន់​ភាព​ជោគជ័យ​៕