
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅពេលមុននេះបន្តិច បានឱ្យដឹងថា ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង 1 រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2018 ក្នុងជន្មាយុ 82ឆ្នាំ ដោយជរាពាធ ។
ប្រភពដដែលបានរៀបរាប់ថា «សូមប្រគេន និងជូនដំណឹងដល់សាធារណៈជនឱ្យបានជ្រាបថា លោកតា ប្រាជ្ញ ឈួន ដែលជាវីរៈសិល្បករបុរាណខ្មែរ អ្នកប្រាជ្ញចាប៉ីដងវែង បានទទួលមរណៈភាពហើយក្នុងព្រះជន្ម ៨២ឆ្នាំ វេលាម៉ោង ១:៣០យប់ថ្ងៃ១០ កើត ខែកក្តិត ឆ្នាំ ចព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងវត្តបទុមវតី រាជធានីភ្នំពេញ ។
ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង ១ រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី»។