
នៅពេលថ្មីៗនេះ តារាកំប្លែងស្រី អ្នកនាង ខ្ញុង បានរៀបរាប់ពីភាពលំបាកលំបិន ខណៈដែលអ្នកនាងទៅកម្សាន្ដនៅក្នុងទីក្រុង ព្រះសីហនុ ( កំពង់សោម ) ។
អ្នកនាង រៀបរាប់ថា នេះពិតជាដូចអ្វីដែលគេនិយាយពិតមែន ហើយនេះក៏ជារឿងពិតដែលគេថា គ្មានកន្លែងស្នាក់គេង និងកម្សាន្ដសម្រាប់ខ្មែរនោះទេ ព្រោះទឹកដីកំពង់សោម ត្រូវបានជួលឱ្យទៅចិនអស់ហើយ សូម្បីតែអាហារតាមផ្លូវក៏គ្មានតម្លៃសម្រាប់ជនជាតិខ្មែរទទួលយកបានដែរ។
អ្នកនាងពោលពាក្យខ្លីមួយម៉ាត់ថា « ឈប់មកហើយកំពង់សោម លាហើយកំពង់សោម » នេះសបញ្ជាក់ឲ្យឃើញថា ទឹកដីកំពង់សោមខ្មែរ ជនជាតិខ្លួនលែងបានទៅកម្សាន្ដទៀតហើយ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖