
ថ្មីៗនេះតារាសម្ដែង លោក អ៊ឹម ជីវ៉ា បានបង្ហោះសារ បង្ហើបពីអាការៈជំងឺ របស់តារាកំប្លែង នាយក្ដឹប និងស្នើសុំជំនួយ ពីសប្បុរសជននៅក្នុងគណនីហ្វេសប៊ុក របស់ខ្លួនថា «សូមជួយ share ផង អាណិតតារាកំប្លែង នាយក្តឹបណាស់ ដៃជើងលែងកំរើកខាងឆ្វេង ហៅថា ស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺ លើសឈាម ២៦.១១.២០១៨»។
លោកបន្ដថា «នៅព្រឹកនេះខ្ញុំបាទបាន ទៅសួរសុខទុក្ខនាយក្តឹប តារាកំប្លែងប្រចាំក្រុមនាយក្រឹម ដែលមានជំងឺលើសឈាម កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្នុងនោះក៏មានការ ចូលរួមឧបត្ថម្ភ ពី អ្នកឧកញ៉ា អ៊ូ ឆាយ និងលោកជំទាវ សុខ វាសនា នូវថវិកាចំនួន ៤០ម៉ឺនរៀលផងដែរ។ សូមសិល្បករ ទោះបានស្គាល់ ឬមិនបានស្គាល់ សូមជួយមកលើកទឹកចិត្តគាត់ផង ក្នុងនាមជាអ្នកសិល្បៈដូចគ្នា»។
សូមជម្រាបថា អតីតតារាកំប្លែងជើងចាស់រូបនេះ បានធ្លាប់នាំសំណើចជូនទស្សនិកជន សើចសប្បាយរីករាយ តែនៅក្នុងពេលនេះកំពុងជួបទុក្ខលំបាកសង្គ្រោះ បន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យកាល់ម៉ែត និងខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ។ រហូតដល់ពេលនេះស្ថានភាពជំងឺ របស់តារាកំប្លែង នាយក្ដឹប កាន់តែធ្ងន់ធ្ងរឡើង ដោយដៃជើងខាងឆ្វេងរបស់នាយ ក្ដឹប លែងកំរើកបាន ដែលហៅថាស្លាប់មួយចំហៀងខ្លួន ដោយសារជំងឺ លើសឈាមធ្ងន់ធ្ងរ៕