ហុយៗ!! អ្នកនាង ខ្ញុង ធ្វើការឆ្លើយតបរឿងកំពុងផ្ទុះនៅក្នុងក្រុងកំពង់សោម

តារា​កំប្លែង និង​សម្ដែង​​ ខ្ញុង បាន​ចេញ​វីដេអូ​ Live ឆ្លើយ​តប​ទៅ​​កាន់​អ្នក​គាំទ្រ​ និង​អ្នក​រិះគន់​ខ្លួន​មួយ​​ចំនួន​ទាក់ទង​រឿង​​និយាយ​ការ​ពិត​ពី​​​កំពង់សោម អំឡុង​​ពេល​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​៣​ថ្ងៃ​​​នេះ​ថា៖” ឮ​គេ​និយាយ​ ១​ពាន់​ដង​មិន​ស្មើ​ឃើញ​ផ្ទាល់​ដោយ​ខ្លួន​ឯង​១​ដង​នោះ​ទេ។ កំពង់​សោម​ឥឡូវ​សម្បូរ​ចិន​ ឯ​ផ្ទះ​សំណាក់​សណ្ឋាគារ​ឡើង​ថ្លៃ​កប់​ពពក បើ​គ្មាន​កិច្ច​ការ​ងារ​អ្វី​ត្រូវ​បំពេញ​​ដាច់​ខាត ​ខ្ញុំ​មិន​ទៅ​កំពង់សោម​ទៀត​ទេ”។

អ្នកនាង ស្រេង សុកាន់ដា បានឆ្លើយត្រួសថា « ឱ្យខ្ញុំសុំទោស ខ្ញុំធ្វើអីអីខុស ខ្ញុំនិយាយការពិតសោះ និយាយត្រង់ៗឃើញជាក់ស្តែងនឹងភ្នែក មិនពាក់ព័ន្ធនឹងនិន្នាការនយោបាយនោះទេ ខ្ញុំ​អត់​ខ្លាច​នោះ​ទេ បើ​គ្រាន់​តែ​និយាយ​ប៉ុណ្ណឹង​គេ​ឈប់​ឲ្យ​ឡើង​ប៉ុស្តិ៍​ក៏​ឈប់​ទៅ ព្រោះ​សព្វ​ថ្ងៃ​ខ្ញុំ​រវល់​ការងារ​រក​ស៊ី​ ស្ទើរ​គ្មាន​ពេល​សម្រាក​ផង»។ បើទោះជាយ៉ាងណាក្ដី មានអ្នកគាំទ្រជាបានព្រួយបារម្ភចំពោះតារាកំប្លែងស្រីរូបនេះ និងបារម្ភក្រែងថា នឹងមានគេបិទទីផ្សារការងារសិល្បៈរបស់អ្នកនាង មិនឱ្យឡើងឆាកដូចមុនទៀត។ ក៏ប៉ុន្ដែ អ្នកនាង ខ្ញុង ក៏បាននិយាយដែលថា អ្នកនាងមិនមានការព្រួយបារម្ភអ្វីនោះ មិនមែនក៏ព្រោះដោយសាររឿងនៅលើបណ្ដាញសង្គមប៉ុណ្ណឹង អាចនិងត្រូវគេបិទមិនឱ្យឡើងឆាកដែរ តែប្រសិនបើគេបិទមែន ក៏អ្នកនាងមិនដឹងនិងធ្វើយ៉ាងណាដែរ។

តារាកំប្លែងល្បីឈ្មោះរូបនេះ បានបញ្ជាក់ឱ្យអ្នកគាំទ្រ និងមហាជនទាំងអស់ បញ្ចប់សំនួរពាក់ព័ន្ធននឹងបញ្ហានៅលើបណ្ដាញសង្គមតទៅទៀត ដោយអ្នកនាងប្រាប់ថា សព្វថ្ងៃនេះ អ្នកនាងត្រូវការពេលវេលាផ្ដោតសំខាន់តែចំពោះរឿងមុខរបរ រកស៊ីលក់សាច់ក្រក មាសប្លាកទីន ម៉ាំផ្អក ប្រហុក តែប៉ុណ្ណោះ ព្រោះរបរនេះហើយ ដែលធ្វើឱ្យអ្នកនាងមានសេចក្ដីដូចសព្វថ្ងៃនេះ ៕