
បន្ទាប់ពីមានការល្បីតៗគ្នាថាកញ្ញាប៉ប រចនា មានទម្រង់មុខស្រដៀងតារាល្បីឈ្មោះថៃ គីមប៊រ័លី។ ថ្មីៗនេះក៏មានការខ្សឹបខ្សៀវថា
ដោយសារតែតារាសម្ដែងថៃរូបនោះមានកេរ្ដិ៍ឈ្មោះល្បីទើបនាងកែសម្ផស្សដើម្បីអោយមានទម្រង់មុខស្រដៀងគ្នា។
ពាក់ព័ន្ធទម្រង់មុខស្រដៀងគ្នាត្រូវបានកញ្ញាប៉ប រចនាទទួលស្គាល់ថា ចាប់តាំងពីមហាជននាំគ្នាល្បីតៗគ្នាថា នាងមានមុខស្រដៀងតារាថៃ ឃើញកេ្ដរិ៍ឈ្មោះក្នុងសិល្បៈក៏ស្ទុះឡើងស្រឺតៗ ។នាងបន្ដថាទោះបីជាយ៉ាងនេះក្ដីក៏នាងមិនដែលមានចេតនាចង់កែសម្ផស្សអោយមានមុខដូច ឬស្រដៀងគ្នាដែរ ព្រោះនាងខ្លាចការឈឺចាប់ណាស់។
កញ្ញាប៉ប រចនា បញ្ជាក់ថា៖«ខ្ញុំមិនដែលមានចង់កែសម្ផស្សអោយមានមុខស្រដៀងគីមទេ។ ពីមុនខ្ញុំធ្លាប់ចាក់ចង្ការអោយមានរាងV គេអោយចាក់បីដងទើបឃើញលទ្ធផល តែខ្ញុំចាក់តែម្ដងប៉ុណ្ណោះហើយក៏ឈប់ព្រោះខ្ញុំខ្លាចពេក។ ចំពោះរឿងកែសម្ផស្សអីនោះខ្ញុំខ្លាចណាស់មិនហ៊ានទេ»។
តារារូបនេះបន្ថែមថា តាមពិតមុខនាងមិនមានកែសម្ផស្សអ្វីទេ មូលហេតុធ្វើអោយមហាជនមើលទៅឃើញស្រដៀងតារាថៃដោយសាតែកាលពីមុនគ្មាននរណាចាប់អារម្មណ៍លើរូបនាងគ្រាដែលនាងពុំសូវមានវត្ដមានក្នុងភាពយន្ដ។ ពិសេសនៅពេលចូលសិល្បៈដំបូងនាងមានរាងធាត់ តែក្រោយមកក៏ស្រកគីឡូទើបមានទម្រង់មុខបែបនេះ។
ទោះយ៉ាងណាកញ្ញាប៉ប រចនា ដែលទើបប្ដូឈ្មោះមករចនា រ៉ាវ៉ាឌី ទទួលស្គាល់ថា សិល្បៈរបស់នាងមួយរយៈចុងក្រោយពិតជាឡើងលឿនដែលនឹកស្មានមិនដល់ពិសេសគឺការថតភាពយន្ដនិងថតស្ប៉ត៕