ទីបំផុត ទូច ស្រីល័ក្ខ ទម្លាយការពិតមូលហេតុបែកបាក់ស្វាមី

ភ្នំពេញ៖ តារាចម្រៀងចូលចិត្តការតុបតែងខ្លួនប្លែកពីគេ អ្នកនាង ទូច ស្រីល័ក្ខ កន្លងមកទស្សនិកជនបានដឹងគ្រប់គ្នាហើយអំពីរឿងរ៉ាវនៃការបែកបាក់ស្វាមីដោយទ្រាំបៀមការឈឺចាប់រស់ចិញ្ចឹមកូនប្រុសដ៏ស្រស់ស្អាតតែម្នាក់ឯងខណៈដំបូងឡើយដើមហេតុនៃការបែកបាក់នេះមិនត្រូវបាននរណាម្នាក់ដឹងច្បាស់នោះទេ។

ដើម្បីស្រាយចម្ងល់របស់មហាជនជុំវិញរឿងហេតុដែលនាំឲ្យបែកបាក់អតីតស្វាមីនេះដែរ តារាស្រីអ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា ចំពោះដើមចមគឺផ្តើមចេញពីស្វាមីរបស់នាងលួចទៅរួមរស់ជាមួយស្រីថ្មីទើបធ្វើឲ្យចំណងស្នេហាកូន ១ ពួកគេត្រូវបានប្រេះឆាមកទល់ពេលនេះ។ នាងបានរៀបរាប់ថា៖ ប្អូនពៅរបស់ខ្ញុំតែងតែសួរខ្ញុំថាហេតុអ្វីបានជាខ្ញុំអាចឈរបានដោយគេឆក់យកអតីតគ្រួសាររបស់ខ្ញុំហើយរូបខ្ញុំនៅឡើយមិនតបត? ។

អ្នកនាង ទូច ស្រីល័ក្ខ និយាយទៀតថា៖ ប្រុសដែលថ្លៃគឺគ្មានថ្ងៃធ្វើឲ្យប្រពន្ធខ្លួនទឹកភ្នែកស្រែករកប្តីរាល់យប់ទេ។ រូបខ្ញុំសុខចិត្តដេកឱបទុក្ខជាច្រើនឆ្នាំរង់ចាំបើកទ្វារឲ្យគេជាប្តី មិនដែលស្គាល់ថាដើរចាយលុយបំផ្លាញឬក៏មានមិត្តភក្តិចូលបារឬក៏ទៅបង្កបញ្ហាឲ្យគ្រួសារមានទុក្ខទេ។ នៅសុខៗស្រីរបស់គេមកបរិហារកេត្តរ៍ខ្ញុំជាប្រពន្ធដោយបំពានហ៊ានធ្វើឲ្យរូបខ្ញុំនឹងកូនទទួលបានដោយការរង់ទុក្ខជាច្រើនឆ្នាំ។


រូបខ្ញុំក៏កើតជំងឺវិបត្តផ្លូវចិត្តខ្លាចនឹងជួបមនុស្សខ្លាចនឹងគេសួរ រង់ការប៉ះពាល់ផ្លូវចិត្តជាច្រើនខែ ព្យាយាមកែហើយគេចពីផ្លូវដែរឈឺមួយនេះរូបខ្ញុំបានទទួលអ្វីខ្លះក្រៅពីទុក្ខលំបាកក្រោយពីគេឆក់យកអតីតប្តីយើងទាំងដែលយើងមិនដឹងថាគេរួមគំនិតក្បត់យើងជាប្រពន្ធទុក្ខដែលធ្ងន់គឺត្រូវប្រឈមនឹងបង្ហាញដែលគាត់បានបន្សល់ទុកឲ្យខ្ញុំជាអ្នករ៉ាប់រង។ សម្តីអ្នកនាង ទូច ស្រីលក្ខ និយាយបន្ត។

បន្ថែមពីនេះអ្នកនាង ទូច ស្រីល័ក្ខ លើកឡើងដែរថា៖ គេជាប្រុសគេងសប្បាយសាសងជាមួយស្រីថ្មីរបស់គេ មួយម៉ាត់ក៏មិនដែលតេរកកូនគឺគ្មានសោះ!។ មួយរយរៀលខ្មែរក៏មិនដែលផ្តល់ឲ្យកូនប្រុសដែលជាឈាមរបស់គាត់ដែរ ខ្ញុំឈឺណាស់តែខ្ញុំមិនទាមទារខ្ញុំសូមលើកដៃបន់ផ្សងកុំឲ្យជីវិតរបស់ខ្ញុំជួបនឹងមនុស្សប្រុសដែរហ៊ានប្រហារចិត្តខ្ញុំដូចនេះទៀត៕