ទីណាជាកន្លែងសេខក្ដីសុខរបស់លោកព្រាប សុវត្ថិ?

ភ្នំពេញ៖ ស្របពេលដែលមានព័ត៌មានល្ហិចល្ហៀងថាតារាចម្រៀងប្រុសលំដាប់ប្រទេសលោក ព្រាប សុវត្ថិ គ្រោងចាកចេញពីផលិតកម្មហង្សមាសហក់ចូលផលិតកម្មGalaxy របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងតម្លៃខ្លួន៣០ម៉ឺនដុល្លារនោះភ្លាមៗនេះបានធ្វើឲ្យមហាជនជាច្រើនបង្ហាញការភ្ញាក់ផ្អើលគ្រប់គ្នា។

ថ្វីត្បិតតែមានព័ត៌មានលេចឮនៃការចាកចេញរបស់តារាចម្រៀងលោក ព្រាប សុវត្ថិ ពីផលិតកម្មហង្សមាសបង្កការចាប់អារម្មណ៍ដល់អ្នកគាំទ្រនិងមហាជននោះដែរ គឺរហូតមកទល់ពេលនេះមិនទាន់មានប្រភពណាមួយបញ្ជាក់ច្បាស់លាស់ឬលេចចេញជាកុងត្រាដូចការឡើងថា លោក ព្រាប សុវត្ថិ បានតម្លៃខ្លួន៣០ម៉ឺនដុល្លារនឹងចុះកុងត្រា៥ឆ្នាំជាមួយផលិតកម្មGalaxyនោះឡើយ។

ដោយឡែក សាមីខ្លួន លោក ព្រាប សុវត្ថិ បើទោះបីជាលេចឮដំណឹងខាងលើនេះក៏ពិតមែនប៉ុន្តែលោកហាក់មិនមានប្រតិកម្មអ្វីឡើយចំពោះរឿងហេតុនេះ។ ប៉ុន្តែមុននេះក៏ស្រាប់តែលោក ព្រាប សុវត្ថិ បានបញ្ចេញសំណេរប៉ុន្មានឃ្លាយ៉ាងខ្លីហាក់ចង់សំដៅលើដំណឹងដែលថាលោកត្រៀមចាក់ចេញពីផលិតកម្មហង្សផ្ទុយពីការពិត។


ស្ថិតក្នុងដំណើរកម្សាន្តលើទឹកដីខេត្តមណ្ឌលគិរីជាមួយក្រុមគ្រួសារតារាចម្រៀងលោក ព្រាប សុវត្ថិ បានសរសេរយ៉ាងស្រស់ស្រាយថាទេសភាពធម្មជាតិ ដ៏ស្រស់ស្អាតបំព្រងគឺជារបស់ខ្ញុំ បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯងទេ។កន្លែងនេះហើយគឺជាកន្លែងសេចក្ដីសុខរបស់ខ្ញុំ។តាមរយៈខ្លឹមសាររបស់លោក ព្រាប សុវត្ថិ នេះដែរត្រូវបានអ្នកគាំទ្រគិតថាអាចជាចេតនារបស់លោក ព្រាប សុវត្ថិ ដើម្បីច្រានចោលព័ត៌មានផ្ទុយពីការពិតដែលថាចាកចេញពីទ្រនុំចាស់ហង្សមាស៕