
ហាក់ដូចជាមានភាពពិតប្រាកដថ្មីៗនេះ គេបានឃើញរូបភាពដែលលោក ប៉ែន ចំរ៉ុង Surprise ចិញ្ជៀនដល់គូស្នេហ៍នៅចំពោះមុខក្រុមគ្រួសារទាំងមូល ។ ក្នុងនោះក៏មានការលើកឡើងថាចំណងស្នេហ៍របស់លោក ប៉ែន ចំរ៉ុង លើកនេះមិនមែនជាការលេងសើចនោះទេ ។
បើតាមគម្រោងលោក នឹងដឹកដៃនារីជាអ្នកខេត្តបាត់ដំបងចូលរោងការនៅឆ្នាំ ២០១៩ ខាងមុខនេះ តែមិនទាន់មានការបញ្ជាក់ពីពេលវេលាពិតប្រាកដឡើយ ។ មិនទាន់រៀបការក៏ពិតមែន តែកន្លងមកអ្នកទាំងពីរតែងហៅគ្នាជាប្តីប្រពន្ធទៅហើយ ។
យ៉ាងណាមិញ ប៉ែន ចំរ៉ុង និង គូស្នេហ៍បានបង្ហាញរូបថត ផ្អែមល្ហែមជាច្រើន ដោយមិនមានការលាក់លៀមដូចមុនទេ ។ ក្នុងនោះក៏មានការជូនពរឱ្យចំណងស្នេហ៍អ្នកទាំងពីររឹងមាំយូរអង្វែង ។ ពេលនេះដែរ ប៉ែន ចំរ៉ុង មានសកម្មភាពថ្មីៗជាច្រើនទាំងការសម្តែង ច្រៀងកាត់សក់ និង សកម្មភាពសង្គមជាច្រើន ៕