
ពិតជាមានអ្វីដែលប្លែកនឹកស្មានមិនដល់ នាពេលសបា្ដហ៍បន្ទាប់ ព្រោះថា បេក្ខភាពកំពូលចុងភៅ កញ្ញា នឹងមានវត្តមានបង្ហាញថ្វីដៃជាថ្មី ដូចដែលប្រិយមិត្តកំពុងទន្ទឹងចាំ។ បានជ្រាបហើយ កញ្ញា គឺជាបេក្ខនារីដ៏ឆ្នើមរបស់កម្មវិធី Master Chef Khmer ព្រោះតែថ្វីដៃនៃការចំអិនម្ហូបរបស់គាត់មានរសជាតិឆ្ងាញ់ និង ប្រកបដោយសោភ័ណ្ឌភាព។
ពីអ្នកគាំទ្ររបស់ចុងភៅ កញ្ញា បានសម្ដែងអារម្មណ៍យ៉ាងវែងអន្លាយ ក្រោយពេលដឹងថា អាយដលរបស់ខ្លួនបានចាកចេញពីកម្មវិធីទៅផ្ទះវិញ។ អ្នកខ្លះថា « ឈប់មើលលហើយបងកញ្ញាមានសម្ថភាពចេះយោកយល់អត់អោនអ្នកដែរគួរឆ្លាក់គឺប្រធានក្រុមតែម្តងយឺៗម៉ុយៗមិនមានការជឿរជាក់លើខ្លួនឯងបាន តែស្រាប់តែប្រធានក្រុមមានការរហ័សរហួនបន្តិចបងកញ្ញក៏មិនធ្លាក់ដែរ»។ ខ្លះទៀតនិយាយថា « ស្តាយ កញ្ញា សម្ថភាពរបស់កញ្ញា គឺអាចឡើងដល់វគ្គបីនាក់ចុងក្រោយក៍ប៉ុន្តែដោយសារតែខុសលក្ខខណ្ឌរបស់កម្មវិធី កញ្ញាត្រូវចាកចេញទៅវិញ សង្ឃឹមថាកញ្ញានៅតែបន្តការស្រលាញ់ក្នុងការចម្អិនមុខម្ហូបនិងវិលត្រឡប់មកសារជាថ្មីម្តងទៀត» ។ ទាំងអស់នេះ ជាការគាំទ្រយ៉ាងពេញទំហឺងចំពោះបេក្ខភាពឆ្នើមមួយនេះ ។
សូមរំឭកបន្ដិចចុះថា ពីមួយវគ្គទៅមួយវគ្គ កញ្ញា តែងតែធ្វើបានល្អ និងយកឈ្នះបេក្ខជនដទៃទៀត ។ ប៉ុន្តែនៅសប្តាហ៍ទី ១៦ នេះ កញ្ញា ត្រូវបានជម្រុះចេញពីកម្មវីធី Master Chef Khmer ដោយសារ កញ្ញា ធ្វើការចំអិនម្ហូបប្រកួតជាក្រុម ដែល ហាន់នី ជាមេក្រុមក្រហម។ ការចំអិនម្ហូបរបស់ពួកគាត់ បានធ្វើខុសលក្ខខណ្ឌនៃការចំអិនម្ហូប ដូចច្នេះ កញ្ញា ត្រូវប្រកួតបន្តក្នុងវគ្គទាយគ្រឿងផ្សំ ។ តែគួរអោយសោកស្តាយ កញ្ញា ក៏ត្រូវជម្រុះរហូតដល់វគ្គរងសំពាធ គឺ ជាវិញ្ញាសារ ចំអិនសាច់គោ។ អ្វីដែលគួរអោយសោកស្តាយនោះ គឺ កញ្ញា ធ្វើខុសលក្ខខណ្ឌក្នុងការចំអិនសាច់គោ។ ពិតជាគួរអោយសោកស្តាយ សម្រាប់ការធ្វែលប្រហែសរបស់ កញ្ញា ហើយនេះ គឺជាមេរៀនដល់ល្អសម្រាប់បងប្អូនដែលស្រលាញ់ការចំអិនម្ហូប ក៏ដូចជាទុកជាបទពិសោធផងដែរ។
ចុះវគ្គរន្ធត់ និងពិសេសដ៏ថ្មីសន្លាងនាសប្ដាហ៍ក្រោយនេះ ថាតើ កញ្ញា អ្នកធ្វើឱ្យអ្នកគាំទ្រ បាក់ទឹកចិត្តម្ដងទៀតទេ? កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាណា៎៕