ឌីជេ ហេរ៉ូ គ្រាន់តែងងឹតមុខដេកតាមផ្លូវមួយភ្លេតសោះ ភ្ញាក់ឡើងបាត់លុយអស់ជាង១ម៉ឺនដុល្លារ និងទូរស័ព្ទ២គ្រឿង

កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨ លោក ហេរ៉ូ ពិធីករប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ បានបើករថយន្តក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ តែមកដល់ចំណុចវិទ្យាល័យបឹងត្របែក ក៍ស្រាប់តែ មិនស្រួលខ្លួន ងងឹតមុខ ហើយលោកក៍បានអែបខាងហើយដេកលក់ លុះពេលក្រោកឡើងវិញប្រទះឃើញបាត់កាបូបលុយ ដែលក្នុងនោះមានលុយជាង១ម៉ឺនដុល្លារ និងទូរសព្ទដៃ២គ្រឿង។

ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ លោកបានទៅចូលរួមកម្មវិធីគេ លុះត្រឡប់មកវិញ ក៍ស្រាប់តែងងឹតមុខ ហើយបើកទៅមុខមិនរួចក៍បានអែបខាង រួចសម្ងំដេកបន្តិច ដើម្បីអោយធូរ ហើយបើកទៅផ្ទះវិញ តែដឹងអីបានដេកលង់លក់រហូតទល់ម៉ោង៦ភ្លឺ។ ពេលលោកភ្ញាក់ឡើង ក៍ប្រទះឃើញបាត់កាបូប លុយ ដែលមានលុយ ជាង១ម៉ឺនដុល្លារ និងទូរសព្ទ២គ្រឿង។ ហើយនៅរសៀលថ្ងៃនោះលោកបានទៅដាក់ពាក្យបណ្តឹងនៅបុស្តិ៍ ទន្លេបាសាក់ ហើយបន្ទាប់មកទឿតលោកក៍បានទៅដាក់ពាក្យបណ្តឹងនៅផ្នែកព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបន្ថែមទៀត៕