បទ Ice Cream របស់ BLACKPINK និង Selena Gomez ទើបចេញប៉ុន្មានម៉ោងសោះ មានអ្នកបើកមើលដល់ទៅជាង 22 លាននាក់!

នៅថ្ងៃទី 28 សីហានេះ បទចម្រៀងបរទេសដែលច្រៀងដោយក្រុមតារាស្រីកូរ៉េ BLACKPINK និងចូលរួមច្រៀងដោយតារាចម្រៀងអាមេរិកដ៏ល្បី កញ្ញា Selena Gomez បានធ្វើឱ្យអតិថិជនសប្បាយរីករាយ និងរំភើបក្នុងការស្ដាប់យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការចេញផ្សាយចម្រៀងវីដេអូនេះជាផ្លូវការនៅម៉ោង 1 រសៀលម៉ោងនៅប្រទេសកូរ៉េ គឺមិនបានប៉ុន្មានផង ចំនួននៃការចូលមើលបទនេះនៅលើ YouTube បានកើនដល់ជាង 22 លានដងក្នុងរយៈពេល 4 ម៉ោង។ ពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន!

See the source image

ចង់ដឹងថាបទនេះពិរោះយ៉ាងណា សូមចូលរួមទស្សនា និងស្ដាប់ជាមួយ The Plus News ទាំងអស់គ្នា!