ថៃប្រកាសមិនបោះបង់ជំហរស្នើល្ខោនខូនថៃក្នុងបញ្ជីសម្បត្តិវប្បធម៌ បេតិភណ្ឌពិភពលោក

ប្រទេសថៃក៏បានស្នើទៅកាន់អង្គការ Unesco ដើម្បីដាក់បញ្ចូលរបាំបុរាណរបស់ខ្លួនឬគេស្គាល់ថា khon ក្នុងបញ្ជីសម្បត្តិវប្បធម៌ បេតិភណ្ឌពិភពលោកផងដែរ។ khon គឺជាប្រភេទរបាំដែលអ្នកសម្ដែងត្រូវពាក់មុខ និងធ្វើកាយវិការតាមសាច់រឿង Ramayana ឬគេស្គាល់ជាទូទៅនៅក្នុងប្រទេសថៃថា Ramakien (ប្រវត្តិស្ដេចពានរ) ឬខ្មែរយើងហៅថារាមកេ្ករ៍។

នៅកិច្ចប្រជុំប្រទេស Mauritius អង្គការ Unesco បានពិចារណា និងអនុម័តចុះបញ្ជីល្ខានខោលរបស់កម្ពុជា ជាសម្បត្តិបេតិភណ្ឌពិភពលោក។ ភាពខុសគ្នារវាងល្ខោនខោលខ្មែរ និងល្ខោន khon របស់ថៃ មិនមានភស្ដុតាងកំណតជាក់ស្ដែងឡើយ។ ប៉ុន្តែអង្គការ Unesco បានសម្រេចចិត្តបដិសេធការស្នើសុំរបស់ថៃក្នុងការដាក់បញ្ចូលល្ខោន khon ទៅក្នុងបញ្ជីសម្បត្តិវប្បធម៌បេតិភណ្ឌពិភពលោក ដែលត្រូវ ចាំបាច់ត្រូវការការពារជាបន្ទាន់។

ការសម្រេចចិត្តនេះបានបង្កជាការយល់ឃើញខុសៗគ្នា ហើយវាអាចនឹងធ្វើឱ្យប្រជាជនថៃខ្លះបន្ទោសរដ្ឋាភិបាលរបស់ខ្លួន សម្រាប់ការចាត់វិធានការមិនបានគ្រប់គ្រាន់ក្នុងការដាក់បញ្ចូលល្ខោន khon ជាសម្បត្តិវប្បធម៌បេតិភណ្ឌពិភពលោក។

ប្រជាជនកម្ពុជា និងថៃ បានអះអាងរៀងៗខ្លួនថាល្ខោនខោល (ជាភាសាខ្មែរ) ឬថៃគេហៅថា khon ជាកម្មសិទ្ធិរបស់ខ្លួន ហើយ ការបញ្ចេញមតិពាក់ព័ន្ធនឹងលោ្ខនបុរាណរបស់ខ្មែរនេះក៏បានផ្ទុះកក្រើកនៅលើបណ្ដាញទំនាក់ទំនងសង្គមផងដែរកាលពីជាង ២ឆ្នាំមុន នៅពេលដែលកម្ពុជាស្នើដាក់បញ្ចូលល្ខោនខោលជាសម្បត្តិវប្បធម៌បេតិភណ្ឌពិភពលោករបស់អង្គការ Unesco៕