ភ្ញាក់ផ្អើល!! លោក យស បូវណ្ណ: តារាសម្ដែងជើងចាស់មានវត្តមានក្នុងប្រទេសកម្ពុជា

តារាសម្តែងប្រុសល្បីឈ្មោះក្នុងទសវត្សរិ៍ទី៩០ លោក យស បូវណ្ណៈ ធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃអាទិត្យ ទី២ ខែធ្នូ ឆ្នាំ២០១៨។ ដំណើរវិលត្រឡប់មកមាតុភូមិនេះលោកក៏នឹងចូលរួមសម្តែងភាពយន្ត ដោយទស្សនិកជនចង់ឃើញវត្តមានលោកវិលរកការសម្តែងជាថ្មី។

លោកយស បូវណ្ណៈ តារាសម្ដែងដ៏មានប្រជាប្រិយនាអំឡុងឆ្នាំចុងទ.វឆ្នាំ៩០ប្លាយ។ លោកបានកសាងស្នាដៃជាច្រើនរឿងតាមរយៈការសម្ដែងជាតួអង្គមនោសញ្ចេតនា។ រឿងដែល្បីល្បាញរបស់លោកគឺរឿង ព្រានព្រៃដំរីដេញ ដែលលោកបានចាប់ដៃគូសម្ដែងជាមួយនឹងលោកស្រី កែវ កល្យាណ។ យ៉ាងណាមិញ លោក យស បូវណ្ណ: ត្រូវបានខាងផលិតកម្មមហាហង្សអញ្ជើញលោកមកប្រទេសកម្ពុជាជាថ្មីម្ដងទៀតដើម្បីចូលសម្ដែងរឿងភាគថ្មីមួយ។

នាព្រឹកថ្ងៃទី០២ខែធ្នូ នេះមានអ្នកសារព័ត៍មានជាច្រើនរូប និងតារាសិល្ប:របស់ផលិតកម្មមហាហង្សយ៉ាងច្រើនកុះករ បានទៅទទួលស្វាគមន៍ដំណើរត្រឡប់មកកាន់ប្រទេសកម្ពុជារបស់លោក យស បូវណ្ណ: ហើយជាពិសេសឃើញមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់មហាដែលបានស្គាល់ និងគាំទ្រស្នាដៃសម្ដែងរបស់លោកយ៉ាងភ្លូកទឹកភ្លូកដីដោយការថតរូប ។

លោក យស បូវណ្ណ: បានប្រាប់អ្នកសារព័ត៌មានថា « ខ្ញុំមកកាន់ប្រទេសកម្ពុជា ដោយសារតែលោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស បានទាក់ទងឱ្យខ្ញុំថតរឿង «លោកឳពុក» ក្នុងរយៈពេល ២០ ថ្ងៃ ហើយខ្ញុំក៏ចង់បង្ហាញស្នាដៃមួយរឿងដូចគ្នានឹងអ្នកនាង អម្ពរ ទេវី ទើបខ្ញុំសម្រេចចិត្ត ដាក់ច្បាប់០៣ អាទិត្យ ដើម្បីមកប្រទេសកម្ពុជាថតរឿងនេះ»។

សូមជម្រាបផងដែរថា ផលិតកម្មមហាហង្សបានរៀបចំកម្មវិធីវេទិកាសន្និសីទកាសែតទ្រង់ទ្រាយធំនៅភោជនីយដ្ឋានវ័នម័រ នៅម្ដុំទួលគោក ដើម្បីស្វាគមន៍វត្តមានលោក យស បូវណ្ណ: ដែលមានវត្តមានចូលពីសំណាក់តារាចម្ដែង ចាន់ តារាទី អ្នកនាង ចន ច័ន្ទលក្ខិណា លោក ហេង ឡុង កញ្ញា ភិន សុដាលីស តារាសម្ដែងមហាហង្ស  និងតារាកិត្តិយសជាច្រើនរូបទៀត៕