មិត្តហ្វូន ប្រកាសត្រៀមរៀបចំព្រឹត្តិការណ៍រត់កម្សាន្តសប្បាយជាមួយនឹងភ្លើងពណ៍នាពេលរាត្រី នៅចុងខែធ្នូនេះ

ភ្នំពេញ៖ នៅ​ថ្ងៃទី 22 ខែធ្នូ​ខាងមុខនេះ មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ2018 ដែល​មិន​ធ្លាប់មាន​ពីមុនមក​នោះ​គឺ Metfone Night Race នឹងត្រូវ​បានរៀបចំ​ឡើង​ដោយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន។ កញ្ចប់ KIT ច្រើនជាង 10,000 កញ្ចប់​ត្រូវ​បានរៀបចំ​សម្រាប់​រត់ប្រណាំង​ដែលមាន​រួមមាន​ដូចជា ដង​ពន្លឺ អាវយឺត វ៉ែនតា​ពន្លឺ បូរ​ពន្លឺ កង​ពន្លឺ​ពាក់​ក អម​ជាមួយនឹង​ការប្រគំ​តន្ត្រី​ដែល​ចូលរួម​ពី​កំពូល​តារាល្បីៗជាច្រើន​ដូចជា លោក​ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ពេជ្រ សោភា សុខ ស្រី​នាង DJ Maily និង​តារាល្បីៗជាច្រើនរូប​ទៀត។

ព្រឹត្តិការណ៍​នេះ​គឺជា​ការរៀបចំ​បន្ត​ឡើង​ពី​ព្រឹត្តិការណ៍​ប្រណាំង​ពណ៌ Color Race ដ៏​ធំ​សម្បើម​មួយ​កាលពី​ឆ្នាំ 2015 ដែលមាន​អ្នកចូលរួម​ជិត 50,000 នាក់​ដែល​អ្នកចូលរួមម្នាក់ៗសឹងតែ​មិនអាច​បំភ្លេចបាន​ជាមួយនឹង​អនុស្សាវរីយ៍ និង​ការចែករំលែក​ពត៌មាន​ពី​កម្មវិធី​នេះ​នៅលើ​បណ្តាញ​សង្គម​យ៉ាងច្រើន។

ក្នុងឱកាស​គម្រប់​ខួប10ឆ្នាំ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ក្រុមហ៊ុន​បាន​នាំមក​នូវ​ព្រឹត្តិការណ៍​ដ៏​គួរឱ្យ​រំភើប​ថ្មី​មួយទៀត​គឺ​កម្មវិធី  Metfone Night Race 2018 ដែល​នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី 22 ខែធ្នូ ឆ្នាំ2018 ខាងមុខនេះ​នៅឯ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក។ Metfone Night Race គឺជា​ការរត់​ប្រណាំង​ចំងាយ​ធម្មតា 1.5 គីឡូ​ម៉ែត​របស់​មិត្ត​ហ្វូ​ន ដែលជា​បទពិសោធ​ថ្មី​មួយ​ពោរពេញ​ទៅដោយ​ភាពសប្បាយ​រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​គ្នា​ដែល​ចូលចិត្ត​ស្វែងរក​ការកំសាន្ត​និង​ភាព​រីករាយ​នៃ​ការរត់​ប្រណាំង​ធម្មតា។ ជាមួយនឹង​ផ្លូវ​ក្នុង​កីឡាដ្ឋាន​ជាតិ​អូឡាំពិក​ដ៏​ស្រស់ស្អាត អ្នកចូលរួម​អាច​ដើរ ឬ​រត់​ដោយ​សេរី នៅតាម​ដងផ្លូវ​ដែលមាន​សញ្ញា​តាំង​បង្ហាញ បង្គោល​ឥ​ន្ធ​នូ ស្នោ​អ័ព្ទ ការបាញ់​ក្រដាស និង​ការកំសាន្តផ្សេងៗទៀត ទាំងនេះ​គឺជា​សកម្មភាព​នៃ​ភាពសប្បាយ​រីករាយ 100% ពិតៗក្នុងការ​កំសាន្ត​ជាមួយនឹង​ការថតរូប។

ការរត់​ប្រណាំង​នេះ​គឺ​មិនត្រូវ​បានបញ្ចប់​នោះទេ​នៅពេលដែល​អ្នកចូលរួម​រត់​ទៅដល់​បន្ទាត់​ទី។ លោកអ្នក​នឹងមាន​ការ​ភ្ញាក់ផ្អើល និង​រំភើប​ជាមួយនឹង​ការសំដែង​ដោយ​តារាចំរៀង​ដ៏ល្បីៗប្រចាំ​ប្រទេស​កម្ពុជា និង​ឌី​ជេ​លំដាប់​អន្តរជាតិ​ដែល​ចាំ​ស្វាគមន៍​លោកអ្នក​ទាំងអស់គ្នា។ ហើយ​នឹងមាន​សកម្មភាព និង​ការសំដែង​ជាច្រើនផ្សេងៗទៀត​ដើម្បីអោយ​លោកអ្នក​ដែល​បាន​ចូលរួម​កាន់តែ​មាន​ភាព​សប្បាយរីករាយ​បន្ថែមទៀត​នៅក្នុងពេល​រាត្រី​នៃ​ការរត់​ប្រណាំង​នោះ។

ថ្មីនេះៗ Trailer នៃ​កម្មវិធី Metfone Night Race 2018 បាន​ផ្ស​ព្ធ​ផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហើយ​ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​យុវវ័យ​ព្រមទាំង​ចែករំលែក​យ៉ាងច្រើន​កុះករ​ជាមួយនឹង​ការ​ទន្ទឹង​រងចាំ​ឲ្យ​កម្មវិធី​មកដល់ឆាប់។ អតិថិជន​មិត្ត​ហ្វូ​ន​ទាំងអស់​អាច​ចូលរួម​កម្មវិធី​នេះ​ដោយ​ឥតគិតថ្លៃ ដោយ​គ្រាន់តែ​ធើ្វ​តាម​លក្ខខណ្ឌ​មួយចំនួន​ប៉ុណ្ណោះ។ សម្រាប់​ពត៌មាន​បន្ថែម​ទាក់ទង​ទៅនឹង​កម្មវិធី​នេះ​សូម​ចូលទៅ​កាន់ http://nightrace.metfone.com.kh/Index.do ឬ​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ Metfone៕