កុល ដាវី កាន់តែទទួលបានភាពថ្នាក់ថ្នមមើលថែពីស្វាមីក្រោយពេលខូចចិត្តមួយរយៈខ្លី

ភ្នំពេញ៖ តារាស្រីអ្នកនាង កុល ដាវី បានបង្ហាញ ពីអារម្មណ៍សប្បាយរីកក្នុងចិត្ត​ខ្លាំងក្រោយពេល​ដែល​នាង​ហើយ​ស្វាមីលោក សុខ រក្សា បានកើតមាន​នូវ​រឿងរ៉ាវពិបាក​ក្នុង​ចិត្ត​ខ្លាំង​ស្ទើរហារ​និយាយ​មិន​ចេញ​ព្រោះ​តែ​បាត់បង់​មនុស្ស​ម្នាក់​ជាទី​ស្រលាញ់ដែលមិនទាន់នឹងបានជួបមុខផងនោះ។

គេនៅចាំបានថាតារាស្រី​អ្នកនាង កុល ដាវី និងលោក សុខ រក្សា កាលពីថ្មីៗនេះ​បានខកចិត្តខ្លាំង​ក្រោយពេល​ដែល​កូន​ក្នុងផ្ទៃរបស់នាងត្រូវបានបាត់បង់ទៅវិញដោយមួយពព្រិចភ្នែក។

កាលនោះគេសង្កេតឃើញអ្នកានង កុល ដាវី និងលោក សុខ រក្សា ហាក់មានអារម្មណ៍ប៉ះទង្គិចផ្លូវចិត្ត​ខ្លាំង​មិន​ស្ទើរ​នោះ​ឡើយ​។ប៉ុន្តែទោះបីជាយ៉ាងណាក្តីបន្ទាប់ពីរឿងរ៉ាវ​នេះត្រូវបានរសាត់ស្ងប់​ចិត្ត​ខ្លះ​នោះ​ក៏​ស្រាប់​អ្នក​នាង​ កុល ដាវី និងលោក សុខ រក្សា បានបង្ហាញពីស្នាមញញឹមភ្ជាប់ជាមួយ​រូបភាព​ផ្អែមល្ហែម​យ៉ាង​មាន​សេចក្តី​សុខ​ទៀត​ផង។ សារ​ដែល​ត្រូវបានអ្នកនាង កុល ដាវី សរសេរបង្ហោះនោះបានរៀបរាប់ថាកក់​ក្តៅ​ណា​ពេល​មានប្តីសម្លាញ់នៅក្បែររហូតអញ្ចឹង។

បន្ថែម​ពី​លើ​នេះ​អ្នកនាង កុល ដាវី បាននិយាយទៀតថាមិនថាអូន ឈឺឬក៏ជាបងតែងមើលថែអូន​និង​ផ្តល់​កំលាំង​ចិត្ត​ដល់​អូន​បាន​យ៉ាង​ល្អ​ណាស់ អញ្ចឹង​ហើយបានជា មិនចង់ឲ្យបងទៅណាឆ្ងាយ​ពី​អូន​មួយ​ជំហ៊ាន​ស្រលាញ់​បង​ណាស់​ប្តី​សម្លាញ់​។តាមរយៈនេះដែរបានធ្វើឲ្យអ្នកគាំទ្រចូលរួមត្រេក​អរ​និង​លើក​សរសើរ​ចំពោះ​ចំណង​ស្នេហា​របស់​អ្នកទាំងពីរផងដែរ៕