ឆឹម សក្កដា បញ្ចប់ដំណឹងស្នេហាក្លែងក្លាយជាមួយ ពេជ្រ សោភា

តារាសម្តែង ឆឹម សក្កដា ដែលកំពុងតែមានប្រជាប្រិយភាព តាមរយៈការលេចមុខជារឿយៗក្នុងខ្សែភាពយន្តខ្មែរ និងជាពិសេសកំពុងចេញមុខជាតួអង្គដ៏សំខាន់នៅក្នុងរឿងភាគកំពុងល្បី «កូនពស់កេងកង» របស់ទូរទស្សន៍ហង្សមាស។ ឆឹម សក្កដា រងពាក្យនិន្ទាជាច្រើនថា បានបង្កាត់ភ្លើងក្លែង​ក្លាយជាមួយអ្នកមេម៉ាយស្តុក ពេជ្រ សោភា ដើម្បីតោងកាលីព តែតារានិយមច្រៀងបទពាក់ព័ន្ធ​សត្វឆ្កែ សោភា ធ្លាប់បានច្រានចោលដំណឹងនោះ ពីរបីដងហើយ ខណៈនាងថា «យើងមិនបានជួបគ្នា ព្រោះតែរវល់ការងាររៀងៗខ្លួន មិនមែនបែកគ្នា ឬ បង្កើតស្នេហ៍ក្លែងក្លាយទេ»។

ដើម្បីបញ្ជាក់បន្ថែមរឿងទំនាក់ទំនងស្នេហ៍ស្ថិតថេររួមតារាហង្សមាស ពេជ្រ សោភា, លោក ឆឹម សក្កដា ក៏ប្រឹងរំលេចទិដ្ឋភាព​ផ្អែមល្ហែមលើបណ្តាញសង្គម ខណៈដែលម្សិលមិញលោកបានបង្ហោះរូបនាង សោភា អង្គុយកៀក​កើយពីក្រោយ បង្ហាញស្នាមញញឹមប្រកប​ដោយភាពជឿជាក់ថា គ្មានរឿងអ្វីកើតឡើងដូចពាក្យ​ចរចាមអារាមនោះឡើយ៕