ចុមស្ងាត់ៗ អេន ជី បង្ហាញផ្ទះដ៌ធំ២ល្វែងយ៉ាងស្រស់ស្អាត

តារាចម្រៀងស្រី អេនជី លែងប្រឡូកក្នុងវិស័យសិល្បៈ ក៏រូបនាង នៅតែទទួលបានការចាប់អារម្មណ៍ ពីហ្វេនៗដដែល។ ដោយបច្ចុប្បន្ន នាងងាកទៅរកស៊ី ច្រើនជាងការងារសិល្បៈ ព្រោះថា អាចរកប្រាក់ចំណូលបានច្រើន។

តារាចម្រៀងដ៏មានប្រជាប្រិយភាព អ្នកនាងអេនជី ក្រោយពីរៀបការសាងសុភមង្គល ជាមួយស្វាមីជាទីស្រលាញ់រួចមក ឃើញថាជីវិតរបស់នាងកាន់តែមានក្តីសុខ និងកាន់តែមានភាពហាយសូរ កាន់តែខ្លាំងឡើងគួរឲ្យកត់សម្គាល់។ម្យ៉ាងវិញទៀត បន្ទាប់ពីបានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមក ឃើញថាតារាស្រីរូបនេះបានខិតខំរកស៊ីទាំងថ្ងៃ និងយប់ រហូតទទួលបានឡានស៊េរីទំនើប ឬផ្ទះជាច្រើនកន្លែង មិនត្រឹមតែប៉ុណ្ណោះជីវិតរបស់នាង ក៏ត្រូវ បានមហាជនជាច្រើនសរសើរ គ្រប់គ្នាតែម្តង។

ពេលថ្មីៗនេះ នាង និងស្វាមីក៏បានបង្ហាញនូវផ្ទះ២ល្វែងដ៏ស្រស់ស្អាតផ្សេងទៀត ដែលផ្ទះនេះនាងបានធ្វើឡើងមិនមែនសម្រាប់រស់នៅខ្លួនឯងនោះទេ ក៏ប៉ុន្តែនាងយកវាដើម្បីជួលជារៀងរាល់ខែ ដើម្បីយកប្រាក់ទៅវិញ។បន្ទាប់ពីបានឃើញបែបនេះ មហាជនជាច្រើនពិតជារំភើប និងសរសើរដល់នាង ដែលមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ តែរឿងលុយកាក់ទុកដាក់ផ្សេងៗ តារារូបនេះធ្វើមិនឲ្យចាញ់គេនោះទេ៕