អបអរសាទ!និស្សិតខ្មែរសិក្សានៅប្រទេសថៃ ទទួលបានមេដាយមាសដែលប្រទានដោយព្រះមហាក្សត្រថៃ

អបអរសាទរដល់និស្សិតកម្ពុជាយើង ព្រុំ លីផេង អតីតនិស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យ Chaiyaphum Rajabhat University ដេប៉ាតេម៉ង់វិស្វកម្មផ្នែក Production Engineering ដែលត្រូវបានសភាវិស្វកម្មប្រទេសថៃជ្រើសរើសជានិស្សិតឆ្នើម និងបានចូលគាល់ព្រមទាំងទទួលបានមេដាយមាសដែលប្រទានដោយព្រះមហាក្សត្រថៃ នៅឯព្រះបរមរាជវាំង ទីក្រុងបាងកក ប្រទេសថៃ កាលពីឆ្នាំកន្លងទៅ។