ភ្លឺ​ភ្នែក​ចែស​ក្រោយ​ពេល​ ទេព បូព្រឹក្ស បក​ស្រាយ​នាឡិកា​ពេជ្រ G-Devith កំពុង​ពាក់​ក្នុង​ដៃ

ភ្នំពេញ៖ បន្ទាប់​ពី​មាន​ការរិះគន់​និង​សួរ​ដេញ​ដោល​រឿង​នាឡិកា​ពេជ្រ​តម្លៃ​ខ្ទង់សែន​ដុល្លារ​របស់​តារា​ចម្រៀង​រ៉េប​លោក ងួន ចាន់ដេវីត ​ហៅ G-Devithកក្រើក​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក​កាល​ពី​ថ្មីៗ នេះ​បង្ក​ជា​ចម្ងល់​ចំពោះ​មហាជន​នោះ​ ពេល​នេះ​សាមី​ខ្លួន G-Devith និង ម្ចាស់​ស្នេហ៍​កញ្ញា ទេព បូព្រឹក្ស បាន​ចេញមុខ​បកស្រាយ​ការពិត​ដឹង​ហើយ​ពិត​ជា​ភ្លឺ​ភ្នែក​ចែស​តែ​ម្តង​។

ផ្អែក​តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​កញ្ញា ទេព បូព្រឹក្ស បាន​និយាយ​ថា​ការ​ជជែក​ដេញ​ដោល​របស់​មហាជន​មួយ​ចំនួន​លើ​នាឡិកា​ពេជ្រ​ដែល​ G-Devithពាក់​មាន​តម្លៃ​ខ្ទង់​សែន​ដុល្លារ​នោះ​គឺ​ពុំ​មែន​ជា​ការ​ពិត​នោះ​ទេ​ ផ្ទុយ​មក​វិញ​នាឡិកា​ពេជ្រ​នេះ​មាន​តម្លៃ​ត្រឹមតែ​ប្រមាណ​ជាង​៣ពាន់ដុល្លារ​ប៉ុណ្ណោះ​។

ខ្លឹម​សារ​របស់​កញ្ញា ទេព បូព្រឹក្ស បាន​រៀបរាប់​ថា​ពួក​ខ្ញុំ​តែងតែ​ទទួល​អ្វី​ដែល​ពួក​ខ្ញុំ​មាន​ពិត​ប្រាកដ ព្រោះ​នាឡិកា​ដែល​គាត់​ពាក់​នេះ​គ្រាន់​ជា​នាឡិកា​ពេជ្រ​ធម្មតា​ទេ​គឺ​មិនមែន​ហ្ស៊ីន​ទេ​អញ្ចឹង​គ្រាន់​តែ​និយាយ​ការ​ពិត​សោះ​ហេតុអ្វី​បាន​មក​ថា​គាត់​សន្សំ​រឿង ហើយ​មិច​បាន​ទៅ​ជា​បកស្រាយ​ប្រាប់​គេ​ត្រង់​ៗ​ទៅ​ជា​ថា​គាត់​ឌឺ​គេ​ ខ្ញុំ​អត់​យល់ ហើយ​ឌឺ​អ្នក​?​។

តារា​ចម្រៀង​កញ្ញា ទេព បូព្រឹក្ស បន្ថែម​ទៀត​ថា​ពួក​ខ្ញុំ​អត់​ចង់​ឲ្យ​គេ​យល់​ច្រឡំ​ទើប​ពួក​ខ្ញុំ​ចូលចិត្ត​និយាយ​ត្រង់​ហើយ​ដូច​ជា​អត់​ប៉ះពាល់​អ្នក​ណា​សោះ​ហេតុអ្វី​បាន​ចូលចិត្ត​ទាញ​ពួក​ខ្ញុំ​ចូល​ម្ល៉េះ​នេះ​អាច​ចូល​មើល​បាន​តម្លៃ​ដែល​ខ្ញុំ​ទិញ​នៅ សេង​ចិន្តា និង​តម្លៃ​នាឡិកា​ហ្ស៊ីន​។ដោយ​ឡែក​សម្រាប់​សាមី​ខ្លួន​ក៏​បាន ​G-Devithខ្លី​ដែរ​ថា​របស់​ខ្ញុំ​នេះ​fakeផ្សារ​ថ្មី​ទេ​បង​គ្រាន់​តែ​ costumដាំ​ពេជ្រ​លើ​ក្បាល​នាឡិកា​នៅ​ Seng Chenda fake ថា fake អត់​មាន​បន្លំ​ធ្វើ Original ហើយ​ពាក់ ​Live រាល់​ថ្ងៃ​ទេ​៕