
បន្ទាប់ពីគណកម្មការអនុញ្ញាតឲ្យអ្នកដែលចាក់ចេញពីកម្មវិធីត្រលប់មកធ្វើការប្រកួតប្រជែងគ្នា ដើម្បីដណ្ដើម អាវចុងភៅវិញ (សុខណៃ, ធីតា, មឿន, ថារី, កញ្ញា និង សុផល)។ ជាលទ្ធផលកញ្ញា និងសុផល បានទទួលជោគជ័យដ៏ល្អមួយនេះ ហើយក៏បានធ្វើឲ្យសង្វៀនកម្មវិធី Master Chef Khmer ឡើងកម្ដៅជាថ្មី ខណៈមានបេក្ខជនមួយចំនួនមិនចង់ឲ្យអ្នកទាំងពីរត្រលប់មកវិញទេ ជាពិសេសតារា។
មានរឿងពីផ្សេងពីគ្នាដែលធ្វើឲ្យផ្ទះបាយកម្មវិធី Master Chef Khmer កាន់តែឡើងកម្ដៅក្រោយវត្តមានម្ដងទៀតរបស់អ្នកទាំង ២ កញ្ញា និងសុផល។ ចំពោះកញ្ញា នាងមានអ្នកស្រឡាញ់ចូលចិត្ត និងចង់ឲ្យអ្នកនៅបន្តទៀត លើកលែងតែ តារា និងបេក្ខជនប៉ុន្មានអ្នកទៀត ដែលពួកគេយល់ថា វត្តមានរបស់កញ្ញា អាចបង្ករជាបញ្ហាដល់ពួកគេ ខណៈ កញ្ញា គឺជាបេក្ខនារីដ៏ឆ្នើមរបស់កម្មវិធី ព្រោះតែថ្វីដៃនៃការចម្អិនម្ហូបរបស់នាងមានរសជាតិឆ្ងាញ់ និង ប្រកបដោយសោភ័ណ្ឌភាព។ ពីមួយវគ្គទៅមួយវគ្គ កញ្ញា តែងតែធ្វើបានល្អ និងយកឈ្នះបេក្ខជនដទៃទៀត។
សម្រាប់ សុផល វិញ អាចនិយាយបាននាងជាបេក្ខជនម្នាក់ដែលទទួលការចាប់អារម្មណ៍ពីប្រិយមិត្តរបស់កម្មវិធី Master Chef Khmer លើបញ្ចេញអាកប្បកិរិយាគួរឲ្យក្នាញ់រហូតធ្វើឲ្យមិត្តរួមក្រុមមិនពេញចិត្តរូបគាត់ ជាពិសេស តារា តែម្ដង។ យ៉ាងណាមិញ វត្តមានរបស់សុផល រូបនាងចង់យកឈ្នះតារា និងសន្យា ហើយនឹងធ្វើបែបម៉េចឲ្យពួកគេទាំងពីរចេញកម្មវិធី។
ដូច្នេះ តើសប្ដាហ៍ក្រោយនេះ នឹងមានរឿងអ្វីកើតឡើង? នរណានឹងត្រូវដើរចេញពីកម្មវិធី Master Chef Khmer ម្នាក់ទៀត? ហើយកញ្ញា និងសុផល អាចធ្វើបានល្អកម្រិតណាក្រោយការវិលត្រលប់មួយនេះ?