ទាក់ភ្នែកណាស់ !! កោះស្នេហ៍ ឡុងប៉ិច រមណីយដ្ឋានថ្មីក្នុងខេត្តកោះកុង ជាទីកន្លែងប្រាថ្នារបស់គូស្នេហ៍

កោះកុង ជាខេត្តមួយនៅជាប់ឆ្នេរសមុទ្រ ស្ថិតនៅភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា។ ខេត្តកោះកុង មានព្រំប្រទល់ខាងជើងជាប់នឹងខេត្តពោធិ៍សាត់ ខាងកើតជាប់នឹងខេត្តកំពង់ស្ពឺ ខេត្តកំពត និងខេត្តព្រះសីហនុ ខាងត្បូងនិងខាងលិចជាប់នឹងឈូងសមុទ្រថៃ។

ខេត្តកោះកុង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ត្រកាលមួយ បណ្តាខេត្តទាំងបួនតាមឆ្នេរសមុទ្រកម្ពុជា ដែលជាតារារះនាទិសនិរតី។ ខេត្តនេះ មើលទៅដូចឋានសួគ៌លើដី។ មនុស្សម្នានិងទេសចរជាច្រើន ពិតជាចាប់ចិត្តក្រៃលែងនឹងសម្រស់ធម្មជាតិដ៏ស្រស់បំព្រង សមដូចពាក្យពេចន៍ចួននៃចម្រៀងដ៏ល្បី “សម្រស់កោះកុង” ដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និង “ឆ្នេរខ្សាច់កោះកុង” ដែលបកស្រាយដោយលោក ស៊ីន ស៊ីសាមុត និងអ្នកស្រី ប៉ែន រ៉ន។

ហើយនៅពេលថ្មីៗនេះ ពិតជាភ្ញាក់ផ្អើលខណៈសោភណ្ឌនៃតំបន់កម្សាន្ដថ្មីនៅក្នុងខេត្តកោះកុងបានលេចរូបរាងថ្មីសន្លាងសម្ញែងភ្នែកមហាជន ។ តាមការបញ្ជាក់របស់ទំព័រហ្វេសប៊ុកមួយបានឱ្យដឹងថា កោះស្នេហ៍ ឡុង ប៉ិច (Koh Sne Long Beach ) រមណីយដ្ឋានថ្មីក្បែរៗផ្ទះ សំខាន់នៅជិតរមណីយដ្ឋានទេសចរណ៍ធម្មជាតិពាមក្រសោប ព្រៃកោងកាង យើងទៀត។ ទីតាំងស្ថិតនៅ ភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

កុំភ្លេចចែករំលែករូបភាពរមណីយដ្ឋានថ្មីនេះទាំងអស់គ្នាណា!