មាស សុខសោភា ឃើញហើយរន្ធត់ចិត្តពេកលើដៃសំពះបួងសួងសុំឲ្យពលរដ្ឋកម្ពុជាឆាប់រួចផុតពីគ្រោះធម្មជាតិ

ភ្នំពេញ៖គិតមកទល់ពេលនេះបញ្ហាគ្រោះធម្មជាតិជំនន់ទឹកភ្លៀងកំពុងតែជន់លិចនៅតាមបណ្តាខេត្តមួយចំនួននៃប្រទេសកម្ពុជាពិសេសគឺខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងបានរងនូវផលប៉ះពាល់ខ្លាំងបណ្តាលឲ្យរងការខូចខាតផ្ទះ សាលារៀន មន្ទីពេទ្យ និងផលដំណាំផ្សេងៗជាដើម។

ដោយសារតែបញ្ហានៃជំនន់ទឹកភ្លៀងនេះទើបធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរងផលប៉ះពាល់សម្តែងអារម្មណ៍បារម្ភនិងសោកស្តាយខ្លាំងខណៈដែលថ្នាក់ដឹកនាំតាមបណ្តាខេត្តនីមួយៗបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ដើម្បីជួយសង្គ្រោះដល់ប្រជាពលរដ្ឋតាមប្រសាសន៍ណែនាំដ៏ខ្ពស់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ។

ទន្ទឹមពេលជាមួយគ្នានេះដែរចំពោះតារាចម្រៀងស្រីល្បីឈ្មោះអ្នកននាង មាស សុខសោភា ក្រៅតែបង្ហាញពីអារម្មណ៍ចូលរួមសោកស្តាយនិងរន្ធត់ចិត្តនោះនាងក៏បានផ្ញើសាររំលែកទុក្ខហើយអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។មិនតែប៉ុណ្ណោះ សោភា ក៏បានលើម្រាមដៃដប់សំពះបួងសួងសុំសេចក្តីសុខជួនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសទៀតផង។

តារាចម្រៀង មាស សុខសោភា បានថ្លែងបញ្ជាក់ដោយខ្លីថានាងខ្ញុំសូមបួងសួងឲ្យប្រទេសកម្ពុជារបស់យើងរួចផុតពីគ្រោះធម្មជាតិទឹកជំនន់នេះឆាប់ៗផងចុះ។ សូមពុកម៉ែបងប្អូនថែរក្សាសុខភាពនិងរក្សាសុវត្ថិភាពទាំងអស់គ្នា ជាពិសេសបងប្អូនដែលរស់នៅតាមបណ្ដាខេត្តដែលកំពុងមានទឹកជំនន់កើតមានឡើង៕