លាន់មាត់សរសើរគ្រប់គ្នាអាយុទើប៣ខែប៉ុណ្ណោះកូនស្រី ជុំ លីណូ ពិតគួរឲ្យស្រលាញ់ខ្លាំង

ភ្នំពេញ៖ គិត​មក​ទល់​ពេល​នេះ​កូន​ស្រី​បណ្តូល​ចិត្ត​របស់​លោក ជុំ លីណូ និង​ភរិយា​ មាន​អា​យុ៣ខែ​ហើយ​ ខណៈដែល​បច្ចុប្បន្ន​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ និង​ស្ងើច​សរសើរ​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ព្រម​ទាំង​អ្នក​គាំទ្រ​គ្រប់​គ្នា​ថា​កូន​ស្រី​ដំបូង​របស់​លោក ជុំ លីណូ ពិត​ជា​ស្រស់​ស្អាត​គួរឲ្យ​ស្រលាញ់​ខ្លាំង​ណាស់​។

គេ​ចាំ​បាន​ថា​តារា​ចម្រៀង​ប្រុស​លោក​ ជុំ លីណូ បន្ទាប់​ភ្ជាប់​ចំណង​ស្នេហា​ជាមួយ​ភរិយា​វ័យក្មេង​ស្រស់​ស្អាត​មាន​រយៈពេល​ប្រមាណ​ឆ្នាំ​កន្លង​ទៅ​នោះ​ពេល​នេះ​អ្នក​ទាំង​ពីរ​ក៏​ទទួល​បាន​ការ​ដូរចំណង​ដៃ​ស្នេហា​របស់​ពួក​គេ​គឺ​កូនស្រី ​ដំបូង​យ៉ាង​ស្រស់​ស្អាត​ និង​គួរ​ឲ្យ​ស្រលាញ់​ទៀត​ផង​។​

កូន​ស្រី ​ដំបូង​របស់​លោក ជុំ លីណូ សម្រាល​កាល​ពីថ្ងៃទី១៣ខែកក្កដាឆ្នាំ២០២០ កន្លង​ទៅ​ស្រប​ពេល​ដែល​អ្នក​សិល្បៈ​ជា​ច្រើន​បាន​ចូលរួម​អបអរ​ចំណង​ដៃ​ស្នេហា​ពួក​គេ​ផង​នោះ​។
កូនស្រីសំណព្វ​ចិត្ត​តារា​ចម្រៀង​លោក ជុំ លីណូ និង​ភរិយា​ មាន​ឈ្មោះ​ថា​លីណូ ហ្វេន​ស៍​ មាន​អាយុ៣​ខែ​ និង​ទម្ងន់​៣​គីឡូ​ប៉ុណ្ណោះ ត្រូវ​បាន​​អ្នក​គាំទ្រ​ និង​ម​ហា​ជន​និង​មិត្តភ័ក្ដិ​រួម​អាជីព​សិល្បៈ​មួយ​ចំនួន​នាំ​គ្នា​លាន់​មាត់​សរសើរ​ថា​អូន​ ហ្វេនស៍ ពិត​ជា​គួរ​ស្រលាញ់​ និង​ឲ្យ​ខ្នាញ់​ខ្លាំង​ណាស់៕