ម៉ាក់ សែនសូនីតា ទម្លាយអំពីផលវិការមួយចំនួនពេលកំពុងមានផ្ទៃពោះកូនដំបូង

ភ្នំពេញ ៖ ខណៈពេលជិតដល់ថ្ងៃឆ្លងទន្លេរកូនប្រុសដំបូងតារាសម្តែងវ័យ២៥ឆ្នាំអ្នកនាង ម៉ាក់ សែនសូនីតា ហៅ តូតាក៏ស្រាប់តែទម្លាយប្រាប់ពីផលលំបាកមួយចំនួនគ្រាដែលកំពុងពោះកូនដំបូងក្នុងផ្ទៃ។គេចាំបានថាអ្នកនាង តូតា បានរៀបការជាមួយស្វាមីលោក ប៉ុល វិបូរ ហៅនីកាលពីថ្ងៃទី១៦ខែមីនាឆ្នាំ២០២០។

អ្នកនាង តូតា បានលើកឡើងថាចំពោះផលវិបាកតិចបំផុត ដែលខ្ញុំជួបក្នុងអំឡុងពេលពពោះកូនដំបូង៖ ញុំាច្រើនពេកឡើងគីឡូ ហើយចាប់ពី៦ខែឡើងទៅចាប់ផ្តើមក្ដៅស្អុះស្អាប់ហប់ស្របពេលគេផ្សេងរងាឆាប់ហត់ រកតែកន្លែងទម្រេតខ្លួន ចង់តែសម្រាកពេលខ្លះមួម៉ៅទោះរឿងខ្លះជារឿងតូចតាចពេលខ្លះគិតច្រើន ស្ត្រេស ធុញមិនសប្បាយចិត្តទាំងដែលមិនមានរឿងអ្វី ពិបាកងូតទឹកដុសខ្លួន។

នាងបន្តថាខ្ញុំពិបាកបត់ជើង ឧស្សាហ៍បត់ជើងតូច ម្ហូបខ្លះឃ្លានចង់ញុំាតែញុំាមិនបានព្រោះត្រូវតមដើម្បីកូន,ជួបហើយក្អែលកខ្មៅ ក្លៀកខ្មៅ ជួបសង្វារតិចតូច ស្គាល់រសជាតិហើមជើង ស្គាល់រសជាតិរមួលក្រពើពេលកំពុងគេង ចុងក្រោយដល់ពេលជិតគ្រប់ខែកាន់តែពិបាកគេង គេងមិនលក់ យប់ខ្លះចំហភ្នែកទល់ភ្លឺ ពិបាកគ្រប់សព្វបន្ថែមពីនេះអ្នកនាង តូតា បានរៀបរាប់ទៀតថាខាងលើនេះជាអ្វីដែលនាងបានជួប តែក៏មានអ្នកម្តាយៗខ្លះជួបច្រើនជាងនាងទៀតក៏មាន(៩ខែ១០ថ្ងៃពិតជាអស្ចារ្យណាស់សម្រាប់ខ្ញុំជាមានឈ្មោះជាម្តាយ)។តាមរយៈនេះដែរគឺមានទស្សនិកជននិងអ្នកគាំទ្រមួយចំនួនធំបានជួបពរនិងលើកទឹកចិត្តនាងគ្រប់គ្នា៕