អដ្ឋិធាតុវិរៈបុរសសង្គ្រោះជីវិតកុមារកម្ពុជា បណ្ឌិត ​Beat Richner ធ្វើដំណើរមកដល់ប្រទេសកម្ពុជា

តាមរយៈការចេញផ្សាយរបស់ព័ត៌មានក្នុងស្រុក បានឱ្យដឹងថា លោកបណ្ឌិត ​Beat Richner បានដឹកអដ្ឋិធាតុលោកពីប្រទេសស្វីសមកដល់ព្រលានយន្តហោះខេត្តសៀមរាប​ ហើយ​នៅព្រឹក​នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ដោយមានការសូត្រមន្តគោរពវិញ្ញាណក្ខន្ធផងដែរ។ធាតុរបស់លោកបណ្ឌិត ​Beat Richner បានហែរចេញពីព្រលានយន្តហោះឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប​ជាកន្លែងតំកល់ធាតុរបស់គាត់។

លើសពីនេះទៅទៀតនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិត តម្កល់លើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងសម្តេចមហាក្សត្រី នរោត្តមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នឹង យាងចូលរួមពិធីបង្សកូលឧទ្ទិសកុសលផលបុណ្យជូនដួងវិញ្ញាណក្ខន្ធ ឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner អតីតស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ដើម្បីក្នុងនាម តគោរពស្រឡាញ់ចំពោះលោកនួវទឹកចឹត្តដ៏ធំធេងមួយនេះសុខចឹត្តពលីគ្រប់បែបយ៉ាងដើម្បីប្រជារាស្រ្តខ្មែរ៕