សមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមទទួលបានថវិកាបណ្ពោះអាសន្នជាង៣ដុល្លារ ដើម្បីជួយពលរដ្ឋរងគ្រោះជំនន់

ភ្នំពេញ៖គិតមកទល់ពេលនេះសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គមដែលមានលោក ហេង ឡុង ជាប្រធានបានប្រកាសថាថវិកាដែលទទួលបានពិសិល្បករ-សិល្បការិនីខ្មែរនិងសប្បុរសជនដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយសារបញ្ហាទឹកជំនន់ដែលមានថវិកាចំនួនប្រមាណ៣ម៉ឺនដុល្លារ។

លោក ហេង ឡុង បានបញ្ជាក់ថាសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ទទួលបានទឹកប្រាក់ជាង៣ម៉ឺនដុល្លារពីសិល្បករ-សិល្បការិនីចូលរួមបរិច្ចាគថវិកាជួយសង្គ្រោះដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ចំពោះសិល្បករ-សិល្បការិនីនិងសប្បុរសជនដែលបានចូលរួនមានមានដូចខាងក្រោម៖
១. លោក ហេង ឡុង និងអ្នកនាង ចន ច័ន្ទលក្ខិណា ១,០០០ ដុល្លារ
២. តារាចម្រៀងលោក ព្រាប សុវត្ថិ និងក្រុមគ្រួសារ ៥,០០០ដុល្លារ


៣. ឧកញ៉ា ឡេង ប្រុស ២,០០០ ដុល្លារ
៤. ឧកញ៉ា ឡេង និមល ១,០០០ ដុល្លារ
៥. ឧកញ៉ា លឹម ជា និងលោកជំទាវ រួមទាំងមិត្តភក្កិ ៥៥០០ដុល្លារ
៦. កញ្ញា សុខ ពិសី ២,០០០ដុល្លារ


៧. ទៀង មុំសុធាវី និង ស្វាមី ២.០០០ដុល្លារ
៨. កញ្ញា ឌួង ហ្សូរីដា ២,០០០ដុល្លារ
៩. តារាចម្រៀងលោក ខេមរៈ សិរីមន្ត និងក្រុមគ្រួសារ ១,២៥០ដុល្លារ


១០. កញ្ញា ពេជ្រ សោភា ១,០០០ ដុល្លារ


១១. លោកជំទាវឧកញ៉ា ម៉ែន ចិន្តា និងក្រុមគ្រួសារ ១,០០០ ដុល្លារ
១២. លោកជំទាវឧកញ៉ា យិន ចន្ធូ និងក្រុមគ្រួសារ ១,០០០ ដុល្លារ
១៣. លោក ឆន សុវណ្ណារាជ ១.០០០ដុល្លារ


១៤. លោកឧកញ៉ា លី គង់ហុង និងលោកជំទាវ សៀក ឡា ៩៩៩ដុល្លារ
១៥. អ្នកនាង សួស វីហ្សា និងក្រុមគ្រួសារ ៥០០ ដុល្លារ
១៦. លោក នី រតនា និងភរិយា ៥០០ ដុល្លារ

១៧. លោក ចា រិទ្ធី ៥០០ ដុល្លារ
១៨. អ្នកនាង យាយសួយ ៥០០ដុល្លារ
១៩. យុង ចាន់កណ្ណិកា ម្ចាស់ក្រុមហ៊ុនCKNK ៥០០ដុល្លារ

២០. កញ្ញា វី ឌីណែត ២០០ ដុល្លារ
២១. លោក ជា វិបុល និងភរិយា អ្នកនាង គង់ សុជាតិ ២០០ដុល្លារ


២២. លោក ផូ កែវសម្បត្តិ និងអ្នកនាង ហង្ស ម៉ារីនី ២០០ដុល្លារ
២៣. កញ្ញា ឌី សូនីតា ១០០ដុល្លារ
២៤. កញ្ញា នី មុនីនាថ ១០០ដុល្លារ


២៥. នាយ ក្រឹម ១០០ដុល្លារ
២៦. លោក ផែ សុវណ្ណារិទ្ធ និងភរិយា ១០០ដុល្លារ
២៧. កញ្ញា មាស សុវណ្ណរតនា ១០០ដុល្លារ


២៨. លោក តែ គីមហុក ១០០ដុល្លារ
២៩. លោក សុខ រ៉ាស៊ី ៥០ដុល្លារ
៣០. កញ្ញា ឃុត សោភា ៥០ ដុល្លារ

សូមបញ្ជាក់ថា រហូតមកទល់ពេលនេះជំនន់ទឹកភ្លៀងនូវតែបន្តការជន់លិចបំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋនិងផលដំណាំផ្សេងៗជាច្រើន របស់ប្រជាពលរដ្ឋនៅតាមបណ្តាខេត្តក្រុងមួយចំនួននៃព្រះរាជណាចក្រកម្ពុជា។ខណៈដែលបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាព្រមទាំងមន្រ្តីគ្រប់លំដាប់ថ្នាក់កំពុងតែស្វះស្វែងយកចិត្តទុកដាក់យ៉ាងខ្លាំងដើម្បីជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋខ្មែរកំពុងតែជួបប្រទះគ្រោះធម្មជាតិទឹកជំនន់៕