ស្ដាប់សម្ដីសិស្សប្រាប់បែបនេះ ធ្វើឱ្យអ្នកគ្រូក្ដុកក្ដួលអារម្មណ៍ទប់ទឹកភ្នែកមិនជាប់

ថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបានឃើញរឿងរ៉ាវរំជួលចិត្តទៀតហើយ ខណៈដែលអ្នកគ្រូបង្រៀននៅសាលាបឋមសិក្សាមួយកន្លែង បានបង្ហោះសារនិងរូបភាពរបស់កូនសិស្ស ដែលមហាជនអានហើយទប់ទឹកភ្នែកមិនជាប់។

អ្នកគ្រូ អ៊ុង ពៅថាវី បានបង្ហោះសារដូច្នោះថា« រំជួលចិត្ត​ណាស់ពេលស្តាប់ឮសម្តីសិស្សនិយាយ​ “​ អ្នកគ្រូ! សុំទោស​ខ្ញុំសុំយកប្អូនមករៀនជាមួយដែរគ្មានអ្នកមើលវាទេ​ ម៉ែខ្ញុំទៅស៊ីឈ្នួលគេនៅឆ្ងាយ​ ពុកខ្ញុំវិញទៅធ្វើការពេលយប់។ ម៉ោង​ ៨៖៣០គាត់មកយកប្អូនពីខ្ញុំវិញហើយ​ ប្អូនប្រុសខ្ញុំអាយុ៥ខែ»។

នេះគឺជាទឹកចិត្ត និងគុណូបការៈរបស់គ្រូបង្រៀនដែលបានសន្ដោស និងស្រឡាញ់ដល់សិស្សានុសិស្សទាំងឡាយក្នុងគ្រាមានទុក្ខលំបាក៕