
ជឿថា ប្រិយមិត្តមួយចំនួនបានជ្រាបដំណឹងថា យាយក្រវីសក់នឹងមកកាន់ប្រទេសកម្ពុជាដើម្បីចូលរួមកម្មវិធីនៅក្នុងក្លិបកម្សាន្តមួយកន្លែង តបតាមការអញ្ជើញពីលោក Mike Joy។ យាយក្រវីសក់នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នាពេលឆាប់ៗខាងមុននេះហើយ។ ដូចនេះមានតែរងចាំមើលតើ យាយក្រវីសក់នឹងមានក្បាច់អ្វីថ្មីរឺអត់ពេលដែលគាត់មកកាន់ប្រទេសកម្ពុជាយើង។
ងាកមកមើលរូបភាពដែលទើបតែបង្ហោះមុននេះវិញ យាយក្រវីសក់ បានបង្ហោះរូបភាពកាលសម័យនៅជាមនុស្សប្រុស និងទាន់ប្ដូរទម្រង់ឡើងស្ដុប ។ រូបភាពប៉ុន្មានសន្លឹកនោះ ធ្វើឱ្យភ្ញាក់ផ្អើលអស់អ្នកគាំទ្រ ព្រោះថា មុខមាត់ពិតរបស់យាយនេះ សង្ហាមិនចាញ់បុរសៗដទៃឡើយ។
ជាក់ច្បាស់ តោះមើលទាំងអស់គ្នា ៖