
ពិតជាធ្វើឱ្យកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក ខណៈដែលរូបភាពជាច្រើន នឹងវីឌីអូ របស់ក្មេងៗមួយគូរសំពះផ្ទឹមនៅក្នុងថ្ងៃពិសេសរបស់ខ្លួន ដែលមើលទៅអាយុមិនដល់១០ឆ្នាំ ស្រួលបួលផង ស្រាប់តែមានលិឍ មានគូរ រៀបការមុនបាត់ទៅហើយ។
បន្ទាប់ពីឃើញបែបនេះ ហើយបានធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនចែករំលែកតៗគ្នាជាច្រើន នៅក្នុងនោះដែល មានមតិជាច្រើនរបស់អ្នកលេងហ្វេសប៊ុកចំពោះគូរស្នេហ៏វ័យក្មេងមួយគូរនេះថា អ្នកខ្លះមានចម្ងល់ថា “តើមានរឿងអីណឹងបង បានជាគេ ចាប់ក្មេងៗការចឹង ញ៉ុមអត់យល់ទេ” ។ តែបើតាមមតិផ្សេងទៀតរបស់អ្នកលេងហ្វេសប៊ុកក៏បានស្រាយផងដែរលថា ” កូនភ្លោះប្រុសស្រីជាបងប្អូនចាស់ៗពីដើម ត្រូវអោយការ មិនមែនមានន័យផ្សេងទេ បងប្អូន”៕