អស់ស្ទះ!! ពេជ្រ សូលីកា សម្ញែងគ្រឿងពេជ្រតម្លៃខ្ទង់ម៉ឺនៗដុលារ

ថ្មីៗ​នេះ​គេ​បានឃើញ​តារាចម្រៀង​រូប​ស្រស់ ពេជ្រ សូលី​កា បាន​ចូលរួម​នៅក្នុង​ពិធី​រៀប​មង្គលការ​មួយ ។ ក្រៅពី​មានការ​តុបតែង​ខ្លួន​ជាមួយ​នឹង​សម្លៀកបំពាក់​យ៉ាង​ស្រស់ស្អាត​គេ​សង្កេតឃើញ​គ្រឿងអលង្ការ​ដែល ពេជ្រ សូលី​កា ពាក់​សុទ្ធតែជា​គ្រឿងអលង្ការ​ពេជ្រ ។ ក្នុងនោះ​ក៏​មានការ​បង្ហើប​ថា​គ្រាន់តែ​ខ្សែក​ពេជ្រ​របស់ ពេជ្រ សូលី​កា ពាក់​មានតម្លៃ​ជិត ៦ ម៉ឺន​ដុល្លារ ។

​បើតាម​ការសាកសួរ​ពី​សំណាក់​អតិថិជន​ជាមួយនឹង​ម្ចាស់​ហាង​លក់​គ្រឿងអលង្ការពេជ្រ​ដែល ពេជ្រ សូលី​កា ពាក់​នោះបាន​ប្រាប់​ពី​តម្លៃ​ថាសម្រាប់​ខ្សែក​ពេជ្រ​ដែល ពេជ្រ សូលី​កា ពាក់​ជាមួយ​ឈុត​រ៉ូ​ប​ពណ៌​ក្រហម​ក្រ​ម៉ៅ​គឺមាន​តម្លៃ​ជិត​បួន​ម៉ឺន​ដុល្លារ ហើយ​ខ្សែក​ពេជ្រដែលនាង​ពាក់​នៅក្នុង​ឈុត​ពណ៌​ផ្កាននោង​នោះ​មានតម្លៃ​ជាង​មួយ​ម៉ឺន​ដុល្លារ ។ នេះ​មិន​រាប់បញ្ចូល​ជាមួយ​គ្រឿងអលង្ការ​ផ្សេង​ដែលមានដូចជាក្រវិល ឬ ចិញ្ជៀននោះទេ ។