សរសើរទឹកចិត្ត ! ម៉ូលីកា និងស្វាមីអនុគ្រោះឲ្យក្មេងប្រុសម្នាក់ជិះម៉ូតូបុករថយន្តទំនើបគ្រាទៅចែកអំណោយជូនប្រជាពលរដ្ឋ

ភ្នំពេញ៖អតីតតារាចម្រៀងRockអ្នកនាង ម៉ូលីកា និងស្វាមីរួមទាំងក្រុមការងារផ្សេងទៀតកាលពីថ្មីៗនេះបានធ្វើដំណើរចុះទៅចែកអំណោយជូនដល់ប្រជាពលរដ្ឋនិងបុរសកម្សត់ម្នាក់ដែលកំពុងមានជំងឺប្រចាំកាយ(ស្លាប់មួយចំហៀងខ្លួន)ស្ថិតនៅភូមិកំពង់ស្ដីកណ្ដាល ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម។

អំណោយដែលតារាចម្រៀង ម៉ូលីកា និង ស្វាមីនាំយកទៅចែកជូនគ្រួសារដែលកំពុងតែខ្វះ នោះរួមមាន៖ អង្ករ ,មី ,ទឹកក្រូច,ទឹកត្រី ,ទឹកស៊ីអ៊ីវ,ត្រីខ ,ប៊ីចេង,ស្កស ,ម្សៅស៊ុប,ទឹកសុទ្ធ និងថវិកាសរុបចំនួន៧០០ដុល្លារ។អ្នកនាង ម៉ូលីកា ក៏បានបញ្ជាក់ថានៅថ្ងៃនោះដែរខ្ញុំនិងស្វាមីក៏បាននាំយកថវិកានិងអំណោយបន្តិចបន្តួចព្រមទាំងថវិកា៥០០ដុល្លារជូនដល់អ៊ំប្រុសកម្សត់ម្នាក់ដែលបានស្លាប់ពាក់កណ្ដាលខ្លួន ហើយជំងឺចេះតែឈឺទៅៗ។

អ្នកនាង ម៉ូលីកា បានបន្តថាពេលខ្ញុំបានឮដំណឹងនេះក៏មកភ្លាមតែម្ដង ដោយសារតែគាត់កាន់ធ្ងន់ធ្ងរហើយហៅព្រះសង្ឃមកសូត្រធម៌បណ្ដើរៗហើយ។ម្យ៉ាងទៀតខ្ញុំនិងប្ដីក៏ធ្លាប់ជួបការលំបាកដែរ ព្រោះខ្ញុំជាកូនកំព្រាអញ្ចឹងហើយ ខ្ញុំចង់ធ្វើបុណ្យឲ្យបានច្រើន ដើម្បីកុំឲ្យកំព្រាដូចជាតិនេះធ្វើបុណ្យទាន់ខែភ្លឺទោះគាត់មិនមែនជាសាច់ញាតិរបស់ខ្ញុំក៏ដោយ។

ប៉ុន្តែអំឡុងពេលដែលចុះទៅចែកអំណោយនោះដែរអ្នកនាង ម៉ូលីកា និងស្វាមីបែរជាជួបនូវរឿងដ៏ហួសចិត្តនិងនឹកស្មានមិនដល់មួយព្រោះក្រោយពេលបញ្ចប់ការចែកអំណោយរួចរាល់ហើយធ្វើដំណើរវិលត្រឡប់មកវិញក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវក្មេងប្រុសម្នាក់បើកម៉ូតូមកបុករថយន្តស៊េរីទំនើបតម្លៃជាង១២ម៉ឺនដុល្លារដែលនាងទើបទិញឲ្យប្តីបានប្រមាណ៦សប្តាហ៍ប៉ុណ្ណោះ។

នាងបានរៀបរាប់ទាំងហួសចិត្តថាខ្ញុំទើបចែកអំណោយចប់មានក្មេងប្រុសម្នាក់បើកម៉ូតូយ៉ាងលឿន​បុក​ឡាន​ចែ​កា​ពី​ក្រោយ ខ្ញុំមិនចង់មានរឿងរករឿងកូនហ្នឹងទេព្រោះទើបមកធ្វើបុណ្យ ខ្លាចកំពប់បុណ្យ ឃើញសាច់ញាតិមកសំពះសុំទោសថាបងស្រីខ្ញុំគ្មានអ្វីសងថ្លៃខូចខាតបងទេ បងលើកលែងទៅ ពួកខ្ញុំជាកម្មករគេទេ គ្មានលុយសមត្ថភាពសងខូចឡានបងទេខ្ញុំសុំទោស។

អ្នកនាង ម៉ូលីកា បានបន្ថែមទៀតថាខ្ញុំឮហើយអាណិតគាត់ខ្លាំង ហើយក៏មិនទារសំណងដែរ តែលើកក្រោយឲ្យប្អូនជិះតិចៗបានហើយ កុំឲ្យគ្រោះ ថ្នាក់អីចឹងទៀត ខ្ញុំលើកលែងឲ្យ ។មួយភូមិហ្នឹងឃើញថាក្មេងហ្នឹងអ្នកខុសទាំងស្រុង សំខាន់ប៉ះឡានប្ដីខ្ញុំកំពុងស្រលាញ់ទើបទិញបាន៦ថ្ងៃ ប្ដីសេដរឿងឡាន(ខូចចិត្ត)៕