ផ្អាករិះគន់!! ម៉ៃ សុគន្ធ ពោលសរសើរតារាពីរដួង

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាលោក ម៉ៃ សុគន្ធ ដែលគ្រប់ពេលតែងតែរិះគន់លើតារាខ្មែរយើងនោះ ស្រាប់តែកាលពីពេលថ្មីៗនេះ​ បានចេញមុខការពារនិងនិយាយរឿង មហាជនរិះគន់លើការស្លៀកពាក់សិចស៊ីរបស់កញ្ញា ទេព បូព្រឹក្ស ធ្វើអោយអ្នកគាំទ្រប្លែកចិត្តយ៉ាងខ្លាំង ព្រោះកន្លងមកលោកធ្លាប់តែរិះគន់តារាខ្មែរគ្រប់គ្នាមិនលើកលែងឡើយ។

ដោយឡែកមិនត្រឹមតែកញ្ញា ទេព បូព្រឹក្ស នោះទេ ស្រាប់តែកាលពីម្សិលមិញនេះ លោកស្រាប់តែចេញមុនសរសើរតារាខ្មែរយើងពីររូបគឺតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងអ្នកស្រី ស៊ិន ឧត្តមផល្លា ថាជាតារាខ្មែរជើងចាស់ពីររូបដែលរក្សាសម្រស់របស់ខ្លួនបានស្រស់ស្អាតយូរជាងគេ។

ក្នុងនោះលោក ម៉ៃ សុគន្ធ បានផុសរូបភាពនិងសរសេរសាររៀបរាប់នៅក្នុងបណ្ដាញសង្គមរបស់លោកថា​ «និយាយចេញពីអារម្មណ៍ពិត តារាជើងចាស់ទាំងពីរដួងនេះ ស៊ិន ឧត្តមផល្លា ណុប បាយារិទ្ធិ គឺពិតជាពូកែក្នុងការថែសម្ផស្សនៅតែក្មេង ហើយនិយាយនេះមិនមែនបញ្ជោរទេ តារាស្រករក្រោយមួយចំនួនហក់អត់រួចជាមួយគាត់ទាំង2ទេ ស្អាតធម្មជាតិកុំគិតថាអស្ចារ្យ សំខាន់តើយើងយើងចេះកែច្នៃធម្មជាតិអោយកាន់តែប្រសើរអត់»៕