បងស្រីរបស់តារាចម្រៀង ស៊ុន ស្រីពេជ្រ ចេញសារពន្លះសារព័ត៌មានក្នុងស្រុកមួយ

បន្ទាប់ពីសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយពីរឿងរ៉ាវរបស់ក្រុមគ្រួសារតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង ស៊ុន ស្រីពេជ្រ ដោយប្រើពាក្យពេចន៍ចំណងជើងបំបាក់ទឹកចិត្តក្រុមគ្រួសារអ្នកនាងថា « អនិច្ចា! លោក សង់ស៊ីស ធ្លាក់ខ្លួនឈឺដល់ថ្នាក់ដើរបេះតែស្លឹកបាស់ និងផ្ទីស្ងោពិសា ចុះលុយលក់ផ្ទះ ២០ ម៉ឺនដុល្លារ យកទៅណា ? » ភ្លាមៗនេះ ស្រាប់តែបងស្រី តារាចម្រៀងរូបនេះ បានចេញសារពន្លះមិនប្រណីថ្វីមាត់តែម្ដង។

អ្នកនាង ស៊ុន ស្រីនិត ត្រូវជាបងស្រីតារាចម្រៀងល្បីរូបនេះ បានពន្លះថា « លុយ20មឺនដុល្លានិងយកគប់ក្បាលអ្នកដែលសសេខុសរឿងនិងណា សូមជួស៊ែរឲ្យពួកអាសារពរត័មានអត់ដឹងខ្យល់អីនិងដឹងផង ប្រកាសលក់ផ្ទះ ដល់ទៅពីកន្លែតែលក់មិនទាន់ដាច់ទេ ហើយប្អូនខ្ញុំត្រូវញ៉ាំថ្នាំមិនអាចខានបាន ទើបធ្វើឲ្យគ្រួសារខ្ញុំធ្លាក់ខ្លួនដល់ជំពាក់បំណុលគេជាច្រើនមឺនដុល្លា សង្ឃឹមថាលក់ផ្ទះដាច់និងវះកាត់ប្អូនប្រុសខ្ញុំឲ្យជាសះស្បើយ ។ បើលោកសារពត័មានមិនអាចជួយអ្វីទេ សូមកុំចុះបែបបំផ្លាញទឹកចិត្តគ្រួសារខ្ញុំទៀតអី។ ការលំបាករបស់ពុកម៉ែខ្ញុំគឺដើម្បីការពារជីវិតកូនពួកខ្ញុំក៏មិនដែលបោះបង់ប្អូននោះឲ្យអស់សង្ឃឹមដែរ ។ លុយចំណាយច្រើនមឺនដុល្លាសំរាប់គ្រួសារអ្នកក្រដូចខ្ញុំក៏ខ្ញុំមិនខ្លាចនិងចំណាយដែទោះលក់អស់ផ្ទះនៅក៏ដោយ តើអស់លោកឯងនិងបើមានអ្នកឈឺដូចប្អូនខ្ញុំពួកលោកឯងក៏វេទនាដូចតែពួកខ្ញុំដែរ ឬក៏ពួកលោកឯងនិងអោបលុយទុកអោយមនុស្សស្លាប់? » ៕