និស្សិតមហាវិទ្យាល័យ Raffles អន្តរជាតិភ្នំពេញបញ្ចប់ការសិក្សា និង ការបង្ហាញម៉ូត 2018

កាលពី​យប់​ថ្ងៃទី 14 ខែធ្នូ ឆ្នាំ 2018 នេះ ហា​វិទ្យាល័យ Raffles អន្តរជាតិ​ភ្នំពេញ​បានរៀបចំ​កម្មវិធី​បញ្ច​ប់​ការសិក្សា​សម្រាប់​និស្សិត​ច្នៃ​ម៉ូត​សម្លៀកបំពាក់​ដ៏​ពេញនិយម​ជាច្រើន​នាក់ ព្រម​ជាមួយនឹង​ការដើរ​បង្ហាញ​ម៉ូត​គួរ​ឲ្យ​ទាក់ទាញ​របស់​ពួកគេ ដែល​ស្ដែង​ពី​សមត្ថភាព​របស់​យុវជន និង​ពាណិជ្ជករ​មាន​ទេពកោសល្យ​នៅក្នុង​ប្រទេស​កម្ពុជា​ក្រោយ​បញ្ជ​ប់​ការសិក្សារ។

ក្នុង​ពិធី​បញ្ចប់​ការសិក្សា និង​បង្ហាញ​ម៉ូដ​នៃ​សាលា Raffles Opulence មាន​និស្សិត​ចូលរួម​ជាច្រើន​បានបង្ហាញ​ជូន​ពី​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​បុរស ស្ត្រី​សម្រាប់​រាត្រី​ស​មោ​លស ព្រមទាំង​ស្នាដៃ​ដ៏​មាន​ទេពកោសល្យផ្សេងៗទៀត។

ការបង្ហាញ​វត្តមាន​ពី​សំណាក់​អាណាព្យាបាល​សិស្សានុសិស្ស គ្រូបង្រៀន បុ​ក្គ​លិ​ក និង​អ្នកសារព័ត៌មាន​ទាំងអស់​បាន​សំដែង​នូវ​ភាព​រំភើប​រីករាយ​ចំពោះ​សិស្សានុសិស្ស​ទាំងនោះ​នៅក្នុង​កម្មវិធី ក៏ដូចជា​ការជំរុញ​ទឹកចិត្ត​ក្នុងការ​បង្កើត​ភាព​ច្នៃប្រឌិត​អោយ​កាន់តែ​ប្រសើរឡើង​ក្នុង​វិស័យ​ច្នៃ​ម៉ូត​សំលៀកបំពាក់​ដ៏​អស្ចារ្យ​របស់​ពួកគេ។

នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញថា ការបញ្ចប់​ការសិក្សា​មួយ​នេះ គឺ​បាន​ផ្ដល់ជូន​នូវ​ភាពទាន់សម័យ ប្រកបដោយ​ភាពថ្លៃថ្នូរ ហើយ​ពួកគេ​អាច​បង្ហាញ​ទេពកោសល្យ​ក្នុងការ​ប្រកប​អាជីវកម្ម​ក្នុងប្រទេស​កម្ពុជា និង​ទូទាំង​សកលលោក៕