ជិតដាច់ឆ្នាំ ២០២០ ហ៊ុយ យ៉ាឡេង ជួបរឿងដ៏មិននឹកស្មាន ២ ព្រមគ្នា

ភ្នំពេញ៖ផលិតករភាពយន្តល្បីឈ្មោះលោក ហ៊ុយ យ៉ាឡេង ថ្មីៗនេះបានសម្តែងពីអារម្មណ៍សប្បាយចិត្តផងនិងមិនសប្បាយចិត្តផងខណៈដែលឈានចូលដល់បំណាច់ឆ្នាំចាស់២០២០ផ្លាស់ចូលឆ្នាំ២០២១ឆាប់ៗខាងនេះលោកក៏ស្រាប់តែកើតមាននូវរឿងរ៉ាវ២ផ្ទួនៗគ្នាដោយស្ទើរនឹកស្មានមិនដល់សោះឡើយ។

ចំពោះរឿងហេតុទី១ដែលធ្វើឲ្យលោក ហ៊ុយ យ៉ាឡេង បង្ហាញពីអារម្មណ៍រំភើបនិងសប្បាយចិត្តខ្លាំងនោះគឺភាពយន្តរបស់លោកគឺរឿង ដើម្បីកូន ត្រូវបានជ្រើសរើសតំណាងកម្ពុជាយកទៅចូលរួមប្រកួតពានរង្វាន់ភាពយន្តអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ។ប៉ុន្តែរឿងហេតុទី២ដែលកើតឡើងព្រមគ្នាធ្វើឲ្យលោក ហ៊ុយ យ៉ាឡេង សម្តែងការមិនសប្បាយចិត្តហើយជួបបញ្ហាសោកសៅនោះគឺជីតារបស់លោកក៏បានទទួលមរណៈភាពផងដែរ។

ផលិតករលោក ហ៊ុយ យ៉ាឡេង បានថ្លែងសារបង្ហាញសាធារណជនដូច្នេះថាជិតឆ្លងចូលឆ្នាំ២០២១ដំណឹងរីករាយក៏មកដល់ពោលគឺភាពយន្តរឿដើម្បីកូន(Fathers)របស់ខ្ញុំបានទទួលជ្រើសយកតំណាងកម្ពុជាទៅចូលរួមប្រកួតពានរង្វាន់ភាពយន្តអន្តរជាតិ The Academy។ប៉ុន្តែទន្ទឹមនឹងនោះក្តីទុក្ខក៏តាមមកជាមួយគឺលោកតាខ្ញុំក៏ទទួលមរណៈភាពផងដែរ។

លោក ហ៊ុយ យ៉ាឡេង បាននិយាយបន្ថែមទាំងអារម្មណ៍មិនសប្បាយចិត្តដែរថាឱឆ្នាំ២០២០អើយខ្ញុំខ្លាចអ្នកហើយ ហើយសុំអ្វីៗគ្រប់យ៉ាងនឹងល្អប្រសើរឡើងនៅឆ្នាំ២០២១។តាមរយៈដំណឹងដ៏រីករាយផងនិងក្រៀមក្រំផងនោះភ្លាមៗនេះត្រូវបានមហាជនមួយចំនួនបានសម្តែងការលើកទឹកចិត្តនិងគាំទ្រឲ្យផលិតកររូបនេះត្រូវតែមានភាពរឹងមាំថែមទៀត៕