
តំណែងជាពិធីការិនីល្បីៗ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស កំពុងស្ថិត ក្នុងដៃអ្នកនាង ច័ន្ទ កែវនិមល។ តួយ៉ាងក្រៅពីមាន ថ្វីមាត់និយាយដំណើរការ កម្មវិធីយ៉ាងទាក់ទាញ និមលក៏ជាតារាស្រីមួយរូប ដែលមានរូបរាងស្រស់ស្អាត មិនចាញ់តារាដទៃដែរ។
ជាងនេះទៅទៀត ពិធីការិនីរូបស្រស់មួយនេះ នៅតែមិនភ្លេចភាពផ្អែមល្ហែមជាមួយស្វាមីនោះទេ បើទោះបីជាអ្នកនាងមានភាពមមារញឹកយ៉ាងណាក៏ដោយ ។ អ្នកនាង រៀបរាប់ថា ៖ « រដូវកាលលេងបិតពួនជាមួយលោកប្ដី ការងារខុសគ្នា តែមានកាត្វកិច្ចដូចគ្នា ។ មួយរយៈនេះទាក់ទងគ្នាតែតាមទូរស័ព្ទ ម៉្យាងដែរតើស ព្រោះនឹកឃើញអនុស្សារីយ៍មុនរៀបការ ចេះស្វីតទៀត Safe Flight Honey Sovath Seyla »៕