ឌួង ហ្សូរីដា រំភើបពេលបានជួបព្រះភ័ក្រ្តព្រះនាងតូច ជេនណា នរោត្តម

ភ្នំពេញ:តារាសម្តែងនិងជាពិធីការិនីសម្បូវោហារស័ព្ទចាក់ទឹកមិនលិច ឌួង ហ្សូរីដា បានបង្ហាញអារម្ម ណ៍សប្បាយចិត្តនិងរំភើបខ្លាំងខណ:ដែលមានឱ កាសជាថ្មីម្តងទៀតជួបដោយផ្ទាល់នូវព្រះភ័ក្រ្តព្រះ នាងតូច ជេនណា នរោត្តម។

បើតាមសម្តីរបស់តារាស្រី ឌួង ហ្សូរីដា បានរៀបរាប់ថាថ្ងៃនេះបានជួបព្រះភ័ក្រ្តព្រះនាងតូច ជេនណា នរោត្តមទៀតហើយ។ជួបលើកណារឹតតែលង់ស្នេហ៍ព្រះអង្គទ្វេដង សំខាន់ពិតជាសូមកោតសសើរ នឹងសមត្ថភាពដ៏អស្ចារ្យរបស់ព្រះអង្គរដែលក្មេងធម្មតាអាយុទើបតែ៨ឆ្នាំប៉ុន្តែលោកពូកែគ្រប់យ៉ាងខាងវិស័ យសិល្បៈសម្តែងនិងច្រៀងបានយ៉ាងប្រសព្វ។

កញ្ញា ឌួង ហ្សូរីដា បានថ្លែងពីអារម្មណ៍សប្បាយចិ ត្តទៀតថាកំពុងតែពិភាក្សាជាមួយម្ចាស់ម៉ែនិងអ្នក គ្រប់គ្រងរបស់លោកថានឹងរៀបចំការងារពិសេស មួយសម្រាប់ទ្រង់រាល់ការចេញសម្តែងថ្វាយលោក ជាពិសេស។នេះជាបេះដូងអ្នកគោរព ស្រឡាញ់ និងគាំទ្រខ្សែរាជវង្សកម្ពុជា។

តារាស្រី ឌួង ហ្សូរីដាជាមួយគ្នានេះដែរក៏ថ្លែងអំណ រគុណដ៏ជ្រាជ្រៅចំពោះព្រះនាងតូច ជេនណា នរោត្តម ទ្រង់រាជអនុញ្ញាតិជួបគាល់នេះផងដែរ។តាមរយ:របភាពនេះក៏មានមហាជនជាច្រើនបានគាំទ្រនិងសរសើរគ្រប់គ្នា៕