ហ៊ុយ យ៉ាឡេង រំភើបស្ទើរស្រក់ទឹកភ្នែកខណ:លោកជំទាវ ភឿង សកុណា គាំទ្រការអញ្ជើញពូៗស៊ីក្លូជាង៧០នាក់មើលកុន

ភ្នំពេញ:លោក ហ៊ុយ យ៉ាឡេង​ ដែលផលិតករភាពយន្តបានសម្តែងក្តីរំភើបខ្លាំងរហូតស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនក្រោយពេលដឹងថា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈចូលរួមគាំទ្រតាមរយ:ការបរិច្ចាគថវិកាផ្ទាល់ខ្លួនជូនតាៗនិងពូៗធាក់ស៊ីក្លូប្រមាណ៧០នាក់។

លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ឲ្យដឹងថានៅថ្ងៃទី១៣ខែមករាឆ្នាំ២០២១នេះលោកនឹងអញ្ចើញពូៗតាៗរត់ស៊ីក្លូជាង៧០នាក់ចូ លទស្សនាកុនដោយឥតគិតថ្លៃ។ថ្ងៃពុធដែលជាថ្ងៃសីល៌ទី១៣ខែមករាខ្ញុំធ្វើកម្មវិធីអញ្ជើញពូស៊ីក្លូមើលកុន៧០នាក់។មានអ្ន កចិត្តបុណ្យចង់ជួយគាត់ទេនេះលេខកុងABA ខ្ញុំ 000205738 / huy yaleng។​

លោកហ៊ុយ យ៉ាឡេង បានបន្តទៀតថាភាពយន្តដែលលោកត្រៀមនឹងចាក់បញ្ចាំងជូនតាៗពូៗទស្សនាដោយគិតថ្លៃនាថ្ងៃស្អែកនេះគឺមានចំណងជើងថាដើម្បីកូន។ លោកក៏បានបញ្ជាក់ដែរថា រឿងដែលោកសប្បាយចិត្តទៀតនោះគឺខណ:ដែលលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន១០០ដុល្លារផងដែរ។

លោកហ៊ុយ យ៉ាឡេង បាននិយាយបន្ថែមទៀតថាខ្ញុំចង់ទឹកភ្នែកពេលភ្ញាក់ឡើងឃើញសារលោកជំទាវចូលរួមជួយបរិច្ចាគជួយតាស៊ីក្លូ។ជំនួសមុខតាស៊ីក្លូទាំង៧២រូបសូមថ្លែងអំណរគុណលោកជំទាវដែលបានចូលរួម​ជួយពូៗស៊ីក្លូ។ជាមួយគ្នានេះដែរក៏មានទស្សនិកជាច្រើនបានបង្ហាញការគាំទ្រដល់ផលិតករលោក ហ៊ុយ យ៉ាឡេង ដែលបង្ហាញសកម្មភាពមនុស្សធម៌មួយនេះ៕