ជា វណ្ណារិទ្ធ ក្តៅស្លឹកត្រចៀកលើការចុះផ្សាយមួយចំនួន

ភ្នំពេញ:លោក ជា វណ្ណារិទ្ធ បានបញ្ចេញប្រតិកម្មនិ ងសម្តែងការហួសចិត្តខ្លាំងក្រោយពេលមានសារព័ត៌មានក្នុងស្រុកមួយចំនួនធ្វើការចុះផ្សាយទាក់ទងនិងជីវិតគ្រួសាររបសើខ្លួននាំឲ្យប៉:ពាល់ដល់កិត្តយ សនិងភាពថ្លៃថ្នូរ។

ពិធីករលោក ជា វណ្ណារិទ្ធ បានរៀបរាប់ដោយមានខ្លឹមសារដូច្នេញថាពេលខ្លះការយល់ឃើញរបស់មនុស្សផ្សេងៗគ្នាល្អអាក្រក់គេមើលដឹងជីវិតគ្រួសារប្រពន្ធកូនគេ ថតសប្បាយ លេងសើចសោះយកទៅចុះដាក់ចំណងជើងឲ្យតែគេមើលងាយស្អប់ខ្ពើ មថាឡើងសុទ្ធតែមិនចេះអៀនខ្មាស ។

លោក ជា វណ្ណារិទ្ធ បានលើកឡើងបន្ថែមថាចង់សួរដូចឆោត ខ្វះចំណងជើងដាក់ ឬ ខ្វះព័ត៌មានចុះផ្សា យចុះផ្សាយរាល់ថ្ងៃទំនេរពេកមែន?Pageធំណាស់តែខ្វះបន្តិច….។ជាមួយគ្នានេះក៏មានការលើកទឹក ចិត្តថាកុំខ្វល់បង បងគឺជាគំរូដល់គ្រួសារច្រើនណា ស់ ពីមុនខ្ញុំឃើញតារាមួយចំនួនតែងតែលាក់បាំង តែបងបើកចំហតាំងពីដើមមក រហូតមានគ្រួសារ។

ប្រភពបានបន្តថាតារាជាច្រើនបើកចំហរតាមបងដែរអញ្ចឹងសូមបងបន្តចែករំលែកភាពរីកតាមនេះទៀត​បង។​សូមជម្រាបថាការលើកឡើងរបស់លោក ជា វណ្ណារិទ្ធ នាពេលនេះបានធ្វើឡើងក្រោយពេ លមានបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបា នលើកយកពីរឿងរ៉ាវជីវិតឯកជននៃគ្រួសារលោកធ្វើការរសេរចុះផ្សាយដោយគ្មានការសួរនាំឲ្យបានច្បាស់លាស់៕