ព្រះនាងតូច ជេនណា នរោត្តម រំភើបពេលត្រូវបានតែងតាំងជាទូតសុឆន្ទ:របស់សហព័ន្ធកីឡារាំកម្ពុជា

ភ្នំពេញ:ព្រះនាងតូច ជេនណា នរោត្តម បានបង្ហា ញពីអារម្មណ៍រំភើបខ្លាំងក្នុងព្រះរាជហរទ័យខណ:
ត្រូវបានជ្រើសរើសតែងតាំងក្លាយឯកអគ្គរាជទូតសុឆន្ទ:បស់សហព័ន្ធកីឡារាំកម្ពុជា។ដំណឹងនេះបានធ្វើឲ្យមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានសម្តែងការចូលរួមអបសាទរផងដែរ។

យោងតាមព្រះរាជបន្ទូលរបស់ព្រះនាងតូច ជេនណា នរោត្តម ទ្រង់បានរៀបរាប់នៅលើបណ្តាញសង្គមថាខ្ញុំសូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ញ៉ែ ម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានផ្តល់កិត្តិយស​យ៉ាងធំធេងមួយដល់រូបខ្ញុំដោយលោកជំ ទាវបានដាក់សំណើរសុំមួយស្នើរទៅសម្តេចព្រះម ហិស្សរា នរោត្តមចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា សមាជិកក្រុមប្រឹក្សាធម្មនុ ញ្ញាត ព្រមទាំងជាព្រះស្ថាបនិកក្រុមហ៊ុន NCJ E mpire Studio ស ម្តេចតានៃខ្ញុំដើម្បីអោយខ្ញុំក្លា យជា ឯកអគ្គរាជទូតសុឆន្ទះរបស់សហព័ន្ធកីឡារាំកម្ពុជានេះ។

ព្រះនាងតូច ជេនណា នរោត្តម បានមានព្រះរាជប ន្ទូលទៀតថាដោយមាន ការសម្រេចព្រះទ័យព្រះអ នុញ្ញាតព្រះរាជទានពីស ម្តេចតាព្រះមហិស្សរានៃខ្ញុំ ព្រមទាំងការស្រឡាញ់របស់ខ្ញុំផង ខ្ញុំក្លាយជា “ឯក អគ្គរាជទូតសុឆន្ទះរប ស់សហព័ន្ធកីឡារាំកម្ពុជា”ពីពេលនេះតទៅ។ជាមួ យគ្នានេះដែរកាលពីថ្ងៃទី១១ ខែមករាឆ្នាំ២០២១ ​ម្សិល​មិញ​នេះ​ខ្ញុំមានបានចូលរួ មជាកិត្តិយសក្នុងកម្មវិធីប្រកាសជ័យលាភីនៃការ ប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ជាមួយលោក ជំទាវ តាន់ គីមហួយ កែគីមសែ តំណាងសម្តេចព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​ខ្មែរ សម្តេចយាយទួតនិងលោកជំទាវ ឆៃ ច័ន្ទ រិទ្ធីសូលីដា រដ្ឋលេ ខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ឯក ឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាគណៈអធិបតីនៃកម្មវិធី នេះ។

ព្រះនាងតូច ជេនណា នរោត្តម មានព្រះរាជបន្ទូលបន្ថែមថាកីឡារាំ ជាកីឡាមួយប្រភេទដែលមានប្រយោជន៍សម្រាប់សុខភាពរបស់ពុកម៉ែបងប្អូនទាំង អស់ដែលអាចកំសាន្តលំហែផង និងហាត់ប្រាណដើម្បីសុខភាពផង។ខ្ញុំនិងចូលរួមជួយរាល់សកម្មភា ពទាំងឡាយតាមអ្វីដែលខ្ញុំអាចធ្វើបានដើម្បីអោ យស្ថាប័នមួយនេះមាននាមល្បីល្បាញជាបន្តទៀត ៕