Paing Takhon ព្រះសង្ឃរាងខ្ពស់ស្រឡោះ អតីតតារាម៉ូឌែលភូមាធ្វើឱ្យអ្នកលេងបណ្ដាញសង្គមចាប់អារម្មណ៍ខ្លាំង

កាលពីពេលថ្មីៗនេះ អតីតតារាម៉ូឌែលភូមា ឈ្មោះ Paing Takhon បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម IG ខណៈដែលលោកបានបួសជាសង្ឃនៅវត្តមានមួយកន្លែង។ លោកបានតាំងចិត្តថា នឹងស្វែងរកភាពស្ងប់សុខ ហើយស្វែងយល់ពីព្រះធម៌ នាដើមឆ្នាំថ្មី២០២១នេះ។

ជាក់ស្ដែងនៅលើ IG របស់លោក បានរៀបរាប់ថា « paing_takhon Spent my New Year 2021 by being a monk for 10 days and i felt so peaceful and knew myself more…»។

សារព័ត៌មាន khaosod បានអះអាងថា តារាប្រុសរូបនេះ កើត នៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ១៩៩៦ នៅទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា ហើយបានចូលប្រឡូកនិងសាងឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈ។ លោកមានកម្ពស់ ១៧៧ សង្ទីម៉ែត្រ អាជីពរបស់លោកជា តារាបង្ហាញម៉ូដ ថតម៉ូឌែលផ្សព្វផ្សាយផលិតផល និងជាតារាសម្ដែងភាពយន្ដផងដែរ៕