តារាសម្ដែងស្រី Katreeya English សង្ស័យក្ស័យធនរកស៊ី ត្រូវគេបោកប្រាស់អស់លុយរាប់លានបាត

តារាចម្រៀង និងសម្ដែងស្រី អ្នកនាង Katreeya English ត្រូវបានមហាជនកំពុងសង្ស័យរឿង  ស្ត្រីម្នាក់បណ្ដាក់ទុនរកស៊ីជាមិត្តជាអ្នកសិល្បៈ ក៏ប៉ុន្ដែត្រូវបានមិត្តភក្ដិរបស់នាង បោកប្រាស់លុយអស់ដល់ទៅ ៤ លាន បាត ដោយប្រាប់អ្នកថា ជារឿងក្ស័យធន់។ ក៏ប៉ុន្ដែ មិត្តភក្ដិរបស់នាង បែរជាបង្វិលលុយទៅបើកថ្មីយ៉ាងស្កឹមស្កៃ រហូតដល់មានការប្ដឹងផ្ដល់គ្នា។

នៅក្នុងថ្ងៃសម្ពោធរឿងថ្មី «เวราอาฆาต» របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៨ថៃ តារាស្រី Katreeya English បានអះអាងថា «នាងខ្ញុំមិនទាន់បានដឹងអំពីករណីនេះច្បាស់នៅឡើយ ។ ខ្ញុំត្រូវតាមដានរឿងនេះឱ្យច្បាស់ជាមុនសិន»។ បន្ដទៀត អ្នកសារព័ត៌មានបានចោទសំណួរថា «ហ្វេនជាច្រើនចង់ដឹងថា អ្នកនាង Katreeya ពិតជាក្ស័យធន់ហាង Salon ពិតមែនទេ?»។

តារាស្រីរូបនេះបានអះអាងថា «ចំពោះបញ្ហានេះ ខ្ញុំនៅមិនទាន់ដឹងទេ ព្រោះខ្ញុំបានចូលទុនរកស៊ីជាមួយមិត្ត ភក្ដិក៏ពិតមែន ។ ក៏ប៉ុន្ដែ ព័ត៌មានដែលនាងទៅសម្ងំបើកហាងថ្មីនេះខ្ញុំនៅមិនបានដឹងនៅឡើយទេ។ ខ្ញុំសុំពេលតាមដានព័ត៌មានជាមុនសិន។ ចំណែកហាងរបស់ខ្ញុំ គឺនៅដំណើរការធម្មតានៅឡើយ»៕