សុគន្ធ នីសា ប្រាប់វិធីសាស្រ្តការពារខ្លួនខណ:អាកាសធាតុកំពុងចុះត្រជាក់ខ្លាំង

ភ្នំពេញ:ខណ:ដែលអាកាសធាតុបាននឹងកំពុងតែធ្លាក់ខ្យល់ចុះត្រជាក់ខ្លាំងនោះតារាចម្រៀងមានសំនៀងស្រទន់អ្នកនាង សុគន្ធ នីសា ក្រៅតែការអំពា វនាវដល់មហាជននាក៏បានបង្ហើបប្រាប់ពីវិធីសាស្រ្តការពារខ្លួនដើម្បីបង្កើនការប្រុងប្រយ័ត្នផងដែរ។

ជាមួយគ្នានៃការអំពាវនាវតារាចម្រៀងមុខស្រទន់ សុគន្ធ នីសា ក៏បានធ្វើការក្រើនរម្លឹកតាមរយ:ការបង្ហាញពីវិធីសាស្ត្របែបធម្មជាតិដើម្បីកាត់បន្ថយឬការឆ្លងជំងឺផ្តាសាយ។អ្នកនាង សុគន្ធ នីសា បានលើកឡើងថាធ្លាក់ខ្យល់ត្រជាក់ណាស់សូមបងប្អូនសូមថែរក្សាសុខភាពឲ្យបានគ្រប់ៗគ្នាផង។

អ្នកនាង សុគន្ធ នីសាបានបញ្ជាក់ទៀតថាសូមបង ប្អូនបរិភោគទឹកក្តៅអ៊ុនៗអោយបានច្រេីនការពាកុំអោយកើតជំងឺផ្តាសាយ ។ ការអំេពាវនាវរបស់ សុគន្ធ នីសា ខណ:ដែលប៉ុន្មានថ្ងៃនេះអាកាសធាតុបាននិងកំពុងមានការចុះត្រជាក់ខ្លាំងខុសប្លែកពីថ្ងៃធម្ម តា។យ៉ាងណាមិញដោយសារតែអាកាសធាតុមាន ការប្រែប្រួលនិងធ្លាក់ខ្យល់ចុះត្រជាក់ខ្លាំងនេះដែរក្រសួងក៏បានចេញសារអំពាវនាវដល់បងប្អូនប្រជាព លរដ្ឋខ្មែរត្រូវមានការប្រុងប្រយ័ត្នចំពោះសុខភាពទាំងអស់គ្នា៕