កំពូលតារាចម្រៀង GMM Grammy Gold  នាង Tay Orathai មិនធ្លាប់មានដំណឹងស្នេហាសោះ ស្រាប់តែបង្ហោះសារខូចចិត្តធ្វើឱ្យហ្វេនភ្ញាក់ផ្អើលគ្រប់គ្នា

កំពូលតារាចម្រៀងមនោសញ្ចេតនាស្រុកស្រែប្រចាំផលិតកម្ម GMM Grammy Gold នាង Tay Orathai បានបង្ហោះសារខូចចិត្តយ៉ាងខ្លាំង ទាំងដែលកន្លងមកនាងមិនធ្លាប់បង្ហើបពីដំណឹងស្នេហាប្រាប់ដល់ហ្វេនឡើយ។ សារមួយឃ្លានោះបានសរសេរថា «ឈឺចាប់ដដែលៗ ព្រោះតែអ្នកមិនដែលព្យាយាមធ្វើអ្វីដើម្បីយើងបន្ដិចសោះ»។ សារនេះបានធ្វើឱ្យហ្វេនភ្ញាក់ផ្អើល ទទូចចង់ដឹងយ៉ាងខ្លាំង។

តារាស្រីរូបនេះបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថៃថា «សារដែលបង្ហោះនោះ មិនដឹងត្រូវនិយាយបែបណាទេ ព្រោះជាការកំណត់កាលវិភាគខ្លួនឯងទេ ទើបចង់សួរខ្លួនឯងថា យើងត្រូវទន់ជ្រាយ ឬត្រូវរឹងមាំបន្ដទៀត»។ នាងបានបន្ដថា « រឿងស្នេហ៍គឺគ្រប់គ្នាមានសិទ្ធនឹងជួប ហើយទទួលយក។ សូម្បីតែខ្ញុំជាស្ត្រីធម្មតាម្នាក់ក៏ចង់មានស្នេហាដូចគ្នា គ្រាន់តែនៅពេលនេះមិនទាន់បានបង្ហើប ឱ្យអ្នកណាម្នាក់តែប៉ុណ្ណោះ»។

នាងបន្ដទៀតថា «ហ្វេនជាច្រើនបានសួរមកកាន់ខ្ញុំ ហើយខ្ញុំក៏បានឆ្លើយតបថា ធ្លាប់មានចិត្តសម្លឹងឃើញនៅក្នុងពិភពសិល្បៈនេះដូចគ្នា គ្រាន់តែពួកយើងមើលចិត្តគ្នាសិន ព្រោះមិនចង់បានទំនាក់ទំនងបែបរយៈពេលខ្លី។ ម្នាក់នេះគឺមានអត្តចរិតនិស្ស័យដូចគ្នាខ្លះដែរ ម្ដាយឪពុកខ្ញុំបានប្រាប់ថា កូនស្រីអាយុច្រើនណាស់ហើយ គួរតែរៀបចំមានគ្រួសារហ្នឹងគេហើយ។ នេះជាអ្វីដែលគ្រប់គ្នា ក៏ដូចជាហ្វេន ក្រុមគ្រួសារ ចង់បាន ចង់ឃើញខ្ញុំរៀបការ»៕