យ៉ាន់ ស្រីពេជ្រ ៖ដោយសារមិនចង់ឲ្យកូនកំព្រាឪពុកដូចខ្លួនទើបខំធ្វើគ្រប់យ៉ាងតែទីបំផុតចំណងស្នេហ៍១១ឆ្នាំនៅតែបញ្ចប់ព្រោះជនទី៣

ភ្នំពេញ៖អតីតតារាសម្តែងនិងម៉ូឌែលអ្នកនាង យ៉ាន់ ស្រីពេជ្រ ទីបំផុតចំណងស្នេហា១១ឆ្នាំរវាងនាងនិងស្វាមីពេលនេះបានដើរដល់ផ្លូវបញ្ចប់ហើយក្រោយការផ្សះផ្សាមិនត្រូវរ៉ូវគ្នាទើបនាងសម្រេចចិត្តប្តឹងលែងលះគ្នាតែម្តង។ទន្ទឹមគ្នានៃដំណឹងលែងលះប្តីនេះដែរអ្នកនាង យ៉ាន់ ស្រីពេជ្រ ក៏បានបង្ហាញប្រយោគ១ឃ្លាដែលនិយាយពីកូនស្រីរបស់ខ្លួនភ្ជាប់នឹងជីវិតនាងដែលធ្លាប់ជាកូនបំព្រាផងដែរ។

អ្នកនាង យ៉ាន់ ស្រីពេជ្រ បានរៀបរាប់សារទឹកភ្នែកក្រោយលែងលះប្តីថាពេលវេលារយៈពេល១១ឆ្នាំដែលយើងបានជួបគ្នាបានស្រលាញ់គ្នាកាន់ដៃគ្នាមានអនុស្សាវរីយ៍ច្រើនរាប់មិនអស់តែពេលនេះវាបានចប់សបគ្រប់អស់ហើយ ជួបគ្នាធ្វើអ្វីបើគង់និងមានថ្ងៃនេះ។អ្វីដែលខ្ញុំស្អប់បំផុតគឺការបែកបាក់គ្នា ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាងអស់ហើយដើម្បីតែគ្រួសារមួយនេះនិងមិនចង់អោយកូនខ្ញុំកំព្រាឪពុកដូចខ្ញុំទៀតតែអ្វីដែរខ្ញុំទទួលបានមកវិញគឺមានតែភាពផិតក្បត់លួចលាក់។

អ្នកនាង យ៉ាន់ ស្រីពេជ្រ បាននិយាយទៀតថាផ្លូវមួយនេះគាត់ជាអ្នកជ្រើសរើសពាក្យសុំទោសមួយម៉ាត់វាមិនអាចកែប្រែអ្វីបានទៀតទេ គ្រប់យ៉ាងវាហួសពេលអស់ហើយបងបានសម្រេចចិត្តក្បត់ខ្ញុំរួចទៅហើយ ថែមទាំងធ្វើអោយស្រីម្នាក់នោះមានកូនជាមួយបងថែមទៀត តើបងគិតថាវាជារឿងលេងសើចមែនទេ ពាក្យសុំទោសវាមិនអាចលុបលាងកំហុស និងការឈឺចាប់ស្ទើរស្លាប់ ស្ទើររស់ដែរបងបានធ្វើមកលើខ្ញុំបានទេ ហើយគ្រួសារមួយនេះគឺបងជាអ្នកបំផ្លាញវាដោយផ្ទាល់ដៃរបស់បងអញ្ចឹងហើយបងមិនបាច់ស្តាយក្រោយទៀតទេ ។

បងទៅចុះទៅនៅជាមួយគេអោយមានក្តីសុខចុះកុំបារម្មម្ភ កូនស្រីយើងមួយខ្ញុំនិងមើលថែគាត់អោយបានល្អបំផុតដោយដៃរបស់ខ្ញុំផ្ទាល់ហើយខ្ញុំក៏សុំផ្តាំទៅស្រីម្នាក់នោះដែលព្យាយាមមកបំផ្លាញគ្រួសារគេទាំងដឹងថាគេមានប្រពន្ធមានកូនហើយនៅតែទុកកូនដើម្បីបញ្ឈឺចិត្តប្រពន្ធគេនិងទាក់ប្តីគេចង់អោយគ្រួសារគេបែកបាក់គ្នានោះ ។ពេលនេះនាងបានដូចចិត្តហើយតែកុំភ្លេចថាកម្មពារវាមានពិតណានាងសាងអ្វីដាក់ខ្ញុំនិងគ្រួសារខ្ញុំកម្មពារនោះនាងអ្នកទទួលយកចុះថ្ងៃនេះនាងអាចសប្បាយនៅពេលដែលឃើញខ្ញុំយំតែថ្ងៃក្រោយអាចជាវេនរបស់នាងក៏ថាបានខ្ញុំស្លូតណាស់មិនធ្វើអ្វីនាងទេ ព្រោះខ្ញុំមានតម្លៃជាមនុស្ស។សម្តីរបស់ យ៉ាន់ ស្រីពេជ្រ បន្ត។

បន្ថែមពីនេះទៀតអ្នកនាង យ៉ាន់ ស្រីពេជ្រ បាននិយាយថានេះក៏ជាសារផ្តាំទៅមនុស្សប្រុសទាំងទ្បាយដែរមានប្រពន្ធហើយមុននិងចង់យកស្រីក្រៅមកលេងសើច ត្រូវគិតអោយបានច្បាស់ថាតើវាអាចបំផ្លាញគ្រួសារយើងដែរឬអត់?កុំអោយមានវិបត្តិសារីដោយសារតែការលេងសើចរបស់យើងព្រោះវាអាចធ្វើអោយយើងបាត់បង់គ្រប់យ៉ាងក៏ថាបាននៅថ្ងៃណាមួយ ៕