
តាំងពីតារាឯកប្រុសថៃរូបសង្ហា Jame Jirayu ចូលប្រឡូកក្នុពិភពសិល្បៈភាពយន្ដគេមិនដែលបានឃើញតារាប្រុសរូបនេះ បង្ហើបពីដំណឹងស្នេហាសូម្បីម្ដង។ បែបនេះហើយ ទើបធ្វើឱ្យហ្វេនជាច្រើនមានការសង្ស័យថា តើ Jame Jirayu កំពុងតែមានគូស្នេហ៍ហើយមែនទេ? យ៉ាងណាមិញ តារាប្រុសវ័យក្មេងរូបនេះ បានបកស្រាយប្រាប់អ្នកគាំទ្រខ្លួន ក្នុងថ្ងៃចូលរួមសម្ពោធរបស់ក្រុមហ៊ុនមួយ។
ពាក់ព័ន្ធជាមួយរឿងរ៉ាវស្នេហា លោក Jame Jirayu បានអះអាងថា «ការពិតទៅ សព្វថ្ងៃនេះ មានឆាតជាមួយស្រីៗខ្លះដែរ ក៏ប៉ុន្ដែ គ្រាន់តែនិយាយគ្នាបែបធម្មតាទៅវិញទៅមក។ ចំពោះលក្ខណៈបែបស្នេហា នៅមិនទាន់មានឆាតជាមួយសង្សារនៅឡើយទេ»។ លោកបានបន្ដថា«មិនមែនដោយសារខ្ញុំជាតារាល្បីឈ្មោះ ទើបប្រាប់រឿង រ៉ាវស្នេហាខ្លួនមិនបាននោះទេ តែការពិតទៅ ខ្ញុំក៏អាចនិយាយ និងបង្ហាញដូចបងៗអ្នកសារព័ត៌មានដូចគ្នាដែរ។ គ្រប់គ្នាកើតមកសុទ្ធតែមានសេចក្ដីស្រឡាញ់ និងសេចក្ដីស្នេហា គ្រាន់តែថា នៅរកអ្នកច្បាស់លាស់មិនទាន់បាន»។
សូមជម្រាបផងដែរថា លោក Jame Jirayu ធ្លាប់បានបង្ហាញវត្តមានក្នុងប្រទេសកម្ពុជាជាច្រើនលើកណាស់មកហើយ ធ្វើឱ្យហ្វេនៗគ្រប់រំជើបរំជួលក្នុងអារម្មណ៍ ទៅស្វាគមន៍វត្តមានរបស់លោក តាំងពីព្រលានយន្ដអន្ដរជាតិភ្នំពេញ រហូតដល់ឆាកសម្ដែងតែម្ដង៕